ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្មក់ចូលហាងម៉ាស្សា អ័រគីដេ បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនជិត៤០នាក់

    BY Khmernote Media September 17, 2019
    ឆ្មក់ចូលហាងម៉ាស្សា អ័រគីដេ បង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនជិត៤០នាក់

    ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង៣០នាទី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្រ្កាបជាក់ស្តែងលេខ ០៩៦ អ.យ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្រ្កាបជាក់ស្តែង ករណី ប្រព្រឹត្តិអំពើសញ្ចារកម្ម នៅចំណុចហាងម៉ាស្សា អ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ក្នុងនោះមាន៖

    + អ្នកគ្រប់គ្រង ០៣នាក់
    + បុគ្គលិកធម្មតា ០៤នាក់
    + សន្តិសុខ ០១នាក់
    + នារីម៉ាស្សា ២៣នាក់ (អនីតិជន០២នាក់)
    + ភ្ញៀវ០៦នាក់

    នាំមកកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay