ព័ត៌មានជាតិ
សំរាមរាយប៉ាយ ដែលហូរពីអូរ និងប្រឡាយចូលទៅសមុទ្រ ឥលូវនេះត្រូវបានអាជ្ញាធរសម្អាតរួចហើយ
BY Khmernote Media
September 19, 2019
ក្រុងព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃ នៅតាមតំបន់ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានសំរាមអណ្តែតមកទើរតាមបណ្តោយឆ្នេរយ៉ាងច្រើន ធ្វើឲ្យបាត់សោភ័ណភាពឆ្នេរ និងប៉ះពាល់បរិស្ថាននៅទីតាំងតំបន់នោះយ៉ាងខ្លាំង។
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះប្រមូល និងសម្អាតកាកសំណល់ផ្សេងៗ និងសំរាមនៅចុងឆ្នេរអូរឈើទាល ម្តុំខាងមុខអតីតព្រះរាជដំណាក់ក្នុងសង្កាត់លេខ ក្រុងព្រះសីហនុ ។ កាកសំណល់និងសំរាមដែលកកនៅលើឆ្នេរនេះ មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា កើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ក៍មានសំរាមជាច្រើនបានហូរតាមទឹកអូរ ប្រឡាយ ចេញពីក្នុងក្រុងធ្លាក់ចូលសមុទ្រ៕

ប្រភព៖ លោក Huy Bunleng


