ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    NASA បង្ហាញរូបភាពថតដោយផ្កាយរណបពីផ្សែងអ័ព្ទយ៉ាងក្រាសគ្របដណ្ដប់ប្រទេសឥណ្ឌូនេស៊ី

    BY Khmernote Media September 21, 2019
    NASA បង្ហាញរូបភាពថតដោយផ្កាយរណបពីផ្សែងអ័ព្ទយ៉ាងក្រាសគ្របដណ្ដប់ប្រទេសឥណ្ឌូនេស៊ី

    អង្គការ NASA បានបង្ហាញនូវរូបភាពថតដោយប្រព័ន្ធផ្កាយរណបដ៏គួរតក់ស្លុតមួយ ដែលបង្ហាញថា មានផ្សែងអ័ព្ទយ៉ាងក្រាសកំពុងគ្របដណ្ដប់នៅលើប្រទេសឥណ្ឌូនេស៊ី។ គួរម្លឹកជូនថា ព្រៃជាច្រើនកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានឆេះព្រមគ្នា ​ហើយហេតុការណ៍នេះបានបង្កឲ្យមានផ្សែងអ័ព្ទយ៉ាងក្រាសមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌូនេស៊ីខ្លួនឯងទេ តែវាក៏បានសាយភាយទៅដល់ប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងសិង្ហបុរីផងដែរ។ យោងតាមការចុះផ្សាយរបស់របស់សារព័ត៌មានបរទេសមួយបានឲ្យដឹងថា តំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនអាចធ្វើដំណើរបានឡើយ ព្រោះមើលផ្លូវមិនឃើញ មានសត្វបក្សីជាច្រើនរយក្បាលត្រូវងាប់ និងធ្លាក់មកពាសពេញផ្លូវ ហើយសាលារៀន និងហាងមួយចំនួនត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន។

    បញ្ហាផ្សែងដែលមានជាតិពុលនេះក៏បានឆក់យកជីវិតទារកអាយុ ៤ ខែម្នាក់ផងដែរ ព្រោះមិនអាចដកដង្ហើមបាន ដោយឡែកមានបុរសអាយុ ៥៩ ឆ្នាំម្នាក់ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចំការដែលមានផ្សែងយ៉ាងក្រាលនៅពីលើផងដែរ។ រហូតមកទល់នឹងពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាន។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីជាប្រទេសដែលមានទីតាំងភូមិសាស្ត្រងាយនឹងទទួលរងគ្រោះធម្មជាតិបំផុត ហើយជារឿយៗប្រទេសនេះតែងជួបបញ្ហារញ្ជួញដី រលកយក្សសូណាមិ ផ្ទុះភ្នំភ្លើង  និងព្យុះជាដើម៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay