ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ជ័យលាភីបាក់ឌុបនៅខេត្តក្រចេះទាំង137នាក់ និទ្ទេស A ទទួលបានថវិកា​ម្នាក់1000$ និងនិទ្ទេស E ម្នាក់ៗទទួលបានថវិកា 100$

    BY Khmernote Media September 20, 2019
    អបអរសាទរ! ជ័យលាភីបាក់ឌុបនៅខេត្តក្រចេះទាំង137នាក់ និទ្ទេស A ទទួលបានថវិកា​ម្នាក់1000$  និងនិទ្ទេស E ម្នាក់ៗទទួលបានថវិកា 100$

    ក្រចេះ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ មានការរៀបចំធ្វើពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងចែករង្វាន់សិស្សនិទ្ទេស A ដល់ E ចំនួន ១៣៧នាក់ សម័យប្រឡងថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឆាន សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឆ្លូង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ។

    នៅក្នុងពិធីចែករង្វាន់សិស្សនិទ្ទេសពី A-E ដែលធ្វើឡើងនៅវិទ្យាល័យសិលាវេទីគាតឈន់ សិស្សនិទ្ទេស A ចំនួន៤រូប ទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ១០០០ដុល្លារអាមេរិក, និទ្ទេស B ម្នាក់ៗ ៦០០ដុល្លារ, និទ្ទេស C ម្នាក់ៗទទួលបាន ៤០០ដុល្លារ, និទ្ទេស D ម្នាក់ៗទទួលបាន ២០០ដុល្លារ និង E ម្នាក់ៗទទួលបានថវិកា ១០០ដុល្លារ។ រួមទាំងអ្នកគ្រូលោកគ្រូ ទទួលបានថវិកា ក្នុងម្នាក់ៗ ២០០ដុល្លាអាមេរិក៕

    ប្រភព៖ Pech Socheata II

    Share This Post:
    MPO4D jitutoto mpo4d Mpoplay