ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកហ្វេសប៊ុកម្នាក់ស្លាប់នៅទីស្នាក់ការកណ្តាល ប៉ូលិសសង្ស័យថាជាការធ្វើអត្តឃាតដោយលោតពីលើអគារជាន់ទី៤

    BY Khmernote Media September 20, 2019
    បុគ្គលិកហ្វេសប៊ុកម្នាក់ស្លាប់នៅទីស្នាក់ការកណ្តាល ប៉ូលិសសង្ស័យថាជាការធ្វើអត្តឃាតដោយលោតពីលើអគារជាន់ទី៤

    នៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ The Businessinsider បានរាយការណ៍ថា មានមនុស្សម្នាក់បានស្លាប់ ដោយសង្ស័យថាបានធ្វើអត្តឃាតនៅទីស្នាក់ការកណ្តាលរបស់ហ្វេសប៊ុកនៅតំបន់ Menlo Park ។ ប៉ូលិសបាននិយាយថា បុរសរូបនេះបានលោតពីជាន់ទីបួន នៃអគារការិយាល័យ។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះអត្តសញ្ញាណនិងឈ្មោះនៃជនរងគ្រោះមិនត្រូវបានប្រកាសនៅឡើយទេ។

    អ្នកនាំពាក្យហ្វេសប៊ុកបាននិយាយថាយើងមានការសោកសៅយ៉ាងខ្លាំងនៅពេលដឹងថានិយោជិកម្នាក់របស់យើងបានទទួលមរណភាពនៅទីស្នាក់ការកណ្តាល Menlo Park របស់យើងនៅព្រឹកថ្ងៃនេះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថាយើងកំពុងសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេតលើករណីនេះជាមុនសិនហើយយើងក៏កំពុងផ្តល់ព័ត៌មានទៅកាន់ក្រុមគ្រួសារប៉ុន្តែមិនមានអ្វីដែលយើងអាចបន្ថែមលើសពីនេះទៀតឡើយ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay