ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា អ្នកខឹងកាន់តែច្រើន កាន់តែឆាប់ឡើងគីឡូ

    BY Khmernote Media September 20, 2019
    ការសិក្សាមួយបង្ហាញថា អ្នកខឹងកាន់តែច្រើន កាន់តែឆាប់ឡើងគីឡូ

    កន្លងមកយើងធ្លាប់បានដឹងថាមានហេតុផលជាច្រើនដែលជំរុញឲ្យមនុស្សធាត់លើសទម្ងន់ដូចជា ញ៉ាំអាហារច្រើនលើសពីរាងកាយត្រូវការ ញ៉ាំអាហារមានជាតិខ្លាញ់ ជាតិប្រៃ ជាតិផ្អែមខ្លាំង ទទួលទានគ្រឿងស្រវឹងច្រើន គេងមិនបានគ្រប់គ្រាន់ និងមានបញ្ហាស្ត្រេសរ៉ាំរ៉ៃជាដើម។ បន្ថែមលើហេតុផងទាំងនេះមានការសិក្សាថ្មីមួយបានរកឃើញថា កំហឹងក៏ជាហេតុផលជំរុញឲ្យលោកអ្នកធាត់លើសទម្ងន់ផងដែរ។ ក្នុងន័យនេះចង់បង្ហាញថា អ្នកណាដែលឧស្សាហ៍ខឹងញឹកញាប់គឺប្រឈមនឹងការឡើងទម្ងន់ខ្លួនខ្ពស់។

    ការសិក្សាមួយនេះបានពន្យល់ថា កំហឹងមិនមែនត្រឹមតែជាបញ្ហាផ្លូវអារម្មណ៍របស់លោកអ្នកតែមួយមុខនោះទេ តែរាល់ពេលដែលលោកអ្នកខឹង ប្រតិកម្មគីមីនៅក្នុងរាយកាយរបស់លោកអ្នកក៏ចាប់ផ្ដើមកើតមានផងដែរនិងបានបញ្ចេញអ័រម៉ូនម្យ៉ាងមានឈ្មោះថា Adrenaline។ ស្របពេលគ្នានោះលំហូរឈាមនៅក្នុងរាយកាយរបស់លោកអ្នកក៏ចាប់ផ្ដើមហូរបុកខ្លាំងចេញពីសេរីរាង្គផ្សេងៗឆ្ពោះទៅកាន់សាច់ដុំ។ ក្រោយកើតមានប្រតិកម្មគីមី និងមានលំហូរឈាមយ៉ាងខ្លាំងហើយនោះ រាងកាយរបស់លោកអ្នកនឹងអស់កម្លាំង ហើយអ័រម៉ូនក្នុងរាយកាយនឹងបង្កើតចំណង់អាហារយ៉ាងធំមួយសម្រាប់លោកអ្នកដើម្បីស្រូបយកថាមពលមកបំពេញក្នុងរាងកាយវិញ។

    និន្នាការនេះនឹងជំរុញឲ្យលោកអ្នកញ៉ាំអាហារច្រើនជាងធម្មតាក្រោយពេលខឹងរួច ហើយដោយអារម្មណ៍មិនសប្បាយចិត្តផងនោះលោកអ្នកនឹងញ៉ាំអាហារគ្រប់ប្រភេទនៅក្បែរខ្លួនលោកអ្នកដោយមិនបានគិតថា អាហារនោះជាប្រភេទអាហារសុខភាព ឬអាហារដែលធ្វើឲ្យធាត់នោះទេ។ ជាងនេះទៅទៀត ការខឹងខ្លាំងញឹកញាប់នឹងរុញច្រានលោកអ្នកឲ្យមានបញ្ហាស្ត្រេសរ៉ាំរ៉ៃ ហើយបញ្ហាស្ត្រេសនឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់លោកអ្នកចុះខ្សោយនិងមិនអាចបំលែងជាតិស្ករក្នុងរាងកាយបានល្អនោះទេ ដែលវាជាហេតុផលមួយផ្សេងទៀតជំរុញឲ្យអ្នកធាត់លើសទម្ងន់ផងដែរ។

    ជាដំណោះស្រាយជុំវិញបញ្ហានេះ លោកអ្នកគួរព្យាយាមគ្រប់គ្រងកំហឹងរបស់ខ្លួនឲ្យបានខ្ពស់បំផុត ប្រសិនបើលោកអ្នកស្ថិតក្នុងជម្លោះណាមួយ សុំព្យាយាមគេចចេញទៅដើរលំហែ ឬហាត់ប្រាណនៅសួនសាធារណៈ ឬកន្លែងមានបរិយាកាសបរិសុទ្ធដើម្បីពន្លត់កំហឹងមកវិញ។ ហើយបើជ្រុលជាកើតមានការឈ្លោះគ្នានិងមានកំហឹងហើយ គួរកុំនៅតែម្នាក់ឯងក្រោយបញ្ចប់បញ្ហារួច ព្រោះវាអាចជំរុញឲ្យអ្នកមានបញ្ហាស្ត្រេសបន្ថែមមួយទៀត យកល្អលោកអ្នកគួរចេញទៅកំសាន្តនៅក្រៅឬរកមិត្តភក្តិជជែកគ្នាលេងពីរឿងសប្បាយៗវិញ៕

    អត្ថបទ៖ភក្តី

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay