ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់បានអាអូនតូចឲ្យរីកធំផ្គាប់ចិត្តដៃគូ បុរសម្នាក់ចាក់ក្រែម Vaseline ចូលទៅក្នុងប្រដាប់ភេទ ចុងក្រោយស្ទើរតែរលួយអស់

    BY autoadmin October 1, 2019
    ចង់បានអាអូនតូចឲ្យរីកធំផ្គាប់ចិត្តដៃគូ បុរសម្នាក់ចាក់ក្រែម Vaseline ចូលទៅក្នុងប្រដាប់ភេទ ចុងក្រោយស្ទើរតែរលួយអស់

    ព្រោះតែចង់ឲ្យប្រដាប់ភេទរបស់ខ្លួនរីកធំជាងទំហំធម្មជាតិនោះ បុរសម្នាក់បានសម្រេចចាក់ក្រែម Vaseline (ប្រភេទក្រែមសម្រាប់លាបឲ្យស្បែកមានសំណើម មានសុខភាពល្អ និងការពារស្បែកពីការខូចខាតផ្សេងៗ) ចូលទៅក្នុងលិង្គរបស់ខ្លួន ដែលវិធីនេះគាត់បានដឹងតៗគ្នាពីមិត្តភក្តិរបស់គាត់ តែវាមិនមែនជាការណែនាំរបស់វេជ្ជបណ្ឌិតជំនាញនោះទេ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា លទ្ធផលដែលបុរសរូបនោះទទួលបានគឺមិនដូចអ្វីដែលគាត់រំពឹងទុកឡើយ ផ្ទុយទៅវិញកោសិការលិង្គរបស់គាត់ផ្តើមមានដំបៅរលួយ និងមានខ្ទុះទៀតផង។

    បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ដោយគេមិនចង់ឲ្យគាត់មានភាពខ្មាសអៀន តែគេគ្រាន់បញ្ជាក់ថា គាត់មានអាយុ ៤៥ ឆ្នាំ ហើយមូលហេតុដែលគាត់ចង់បានប្រដាប់ភេទធំនេះគឺដើម្បីផ្គាប់ចិត្តដៃគូរួមភេទរបស់គាត់។ បញ្ហាប្រដាប់ភេទរបស់គាត់បានកើតឡើងក្រោយពេលគាត់បានចាក់ក្រែម Vaseline ចូលទៅក្នុងលិង្គ ៥ ថ្ងៃជាប់គ្នា។ ក្រោយមានបញ្ហាគាត់បានទៅជួបលោកវេជ្ជបណ្ឌិត Amer Amin អ្នកឯកទេសផ្នែកសុខភាពបន្តពូជប្រចាំនៅក្នុងមន្ទីរពេទ្យ Vincent ក្នុងក្រុងស៊ីដនីប្រទេសអូស្ត្រាលី ដើម្បីធ្វើការពិគ្រោះយោបល់និងព្យាបាល។

    លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ក្រែម Vaseline គ្មានសារធាតុអ្វីដែលធ្វើឲ្យប្រដាប់ភេទរីកធំនោះទេ ផ្ទុយទៅវិញវានឹងបង្កឲ្យមានប្រតិកម្មគិមី និងបង្កើតឲ្យមានបញ្ហាដូចដែលបុរសរងគ្រោះកំពុងជួបប្រទះ ហើយបើព្យាបាលវាមិនទាន់ពេលវេលានោះទេ វានឹងធ្វើឲ្យរលួយប្រដាប់ភេទអស់តែម្តង។ រហូតមកទល់នឹងពេលនេះបុរសរងគ្រោះកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល ហើយគេរំពឹងថាប្រដាប់ភេទរបស់គាត់នឹងវិលមករកភាពធម្មតាវិញនៅក្នុងពេលដ៏ឆាប់ខាងមុខ៕

    អត្ថបទ៖ ភក្តី

    Share This Post: