ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្បិចមែន! បន្លំខ្លួនធ្វើជាកីឡាករបាល់ទះជំរើសជាតិ ដើម្បីមកប្រកួត តាមពិតចង់ឆ្លងដែនខុសច្បាប់សោះ

    BY Khmernote Media September 27, 2019
    ល្បិចមែន! បន្លំខ្លួនធ្វើជាកីឡាករបាល់ទះជំរើសជាតិ ដើម្បីមកប្រកួត តាមពិតចង់ឆ្លងដែនខុសច្បាប់សោះ

    ជនភៀសខ្លួន ១០ នាក់ត្រូវបានគេចាប់ខ្លួននៅក្នុងព្រលានយន្តហោះ Athens ​ក្នុងប្រទេសក្រិក ក្រោយពួកគេមានបំណងចង់លួចឆ្លងដែនខុសច្បាប់ចូលទៅកាន់តំបន់អឺរ៉ុប។ ជនភៀសខ្លួនបានស្លៀកពាក់ក្នុងឯកសណ្ឋានជាកីឡាករបាល់បោះ និងមានទាំងសម្ភារសម្រាប់លេងបាល់បោះមួយចំនួនជាប់ខ្លួនផង ហើយពួកគេបានប្រាប់ទៅកាន់ប៉ូលិសនៅក្នុងព្រលានយ​​ន្តហោះថា ពួកគេត្រូវធ្វើដំណើរទៅក្រកួតកីឡារបាល់បោះតំណាងឲ្យជាតិរស់ពួកគេ។ ជនភៀសខ្លួនបានប្រើប្រាស់លិខិតឆ្លងដែនដែលបញ្ជាក់ថា ពួកគេជាជនជាតិអ៊ុយក្រែន តែប៉ូលិសជឿថា ពួកគេជាជនជាតិស៊ីរីទៅវិញទេ ហើយពួកគេមានគោលបំណងចង់ទៅកាន់ប្រទេសស្វីស។

    ក្រោយត្រួតពិនិត្យរកឃើញពីភាពមិនប្រក្រតីរបស់ពួកគេ ប៉ូលិសក៏សម្រេចធ្វើការឃាត់ខ្លួនពួកគេតែម្តង។ សូមបញ្ជាក់ជូនថា ប្រទេសក្រិតគឺជាទិសដៅចម្បងមួយសម្រាប់ជនភៀសខ្លួនដែលមានបំណងចង់លួចឆ្លងដែនចូលទៅកាន់តំបន់អឺរ៉ុប។ ជារឿងៗប៉ូលិសក្រិកតែមានជំលោះជាមួយជនភៀសខ្លួនខុសច្បាប់ និងអាចបង្កជាអំពើហឹង្សា ឬការគប់ដុំថ្មដាក់គ្នាជាដើម។ បើទោះជាមានការប្រុងប្រយ័ត្នយ៉ាងនេះក្តី តែរបាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ នេះ មានជនភៀសខ្លួនមិនស្របច្បាប់ចំនួន ៣៦ ០០០ នាក់ហើយ ដែលបានភៀសខ្លួនតាមប្រទេសក្រិកចូលទៅកាន់បណ្ដាប្រទេសនៅតំបន់អឺរ៉ុប៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay