ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីនឹងកម្ទេចរូបសំណាកសត្វតោកំពស់ជិត៤០ម៉ែត្រនៅតំបន់ Sentosa ចោលនៅខែក្រោយនេះ

    BY Khmernote Media September 25, 2019
    សិង្ហបុរីនឹងកម្ទេចរូបសំណាកសត្វតោកំពស់ជិត៤០ម៉ែត្រនៅតំបន់ Sentosa ចោលនៅខែក្រោយនេះ

    រូបសំណាកសត្វតោដ៏ធំនៅក្នុងតំបន់កំសាន្ត Sentosa នៃប្រទេសសិង្ហបុរីទំនងជាលេងមានវត្តមានទៀតហើយ ក្រោយគេបានប្រកាសថានឹងកម្ទេចចោលនៅក្នុងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ខាងមុននេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងជាសាធារណៈ និងមានគោលបំណងចង់ប្រាប់ឲ្យភ្ញៀវទេសចរណ៍ ដែលមិនទាន់បានមកថតរូបជាមួយរូបសំណាកសត្វតោកម្ពស់ ៣៧ ម៉ែត្រនេះ រួសរាន់មកថតរូបទុកជាអនុស្សាវរីយ៍មុនពេលរូបសំណាក់ត្រូវបានគេកម្ទេចចោលទាំងស្រុង។ យោងតាមលោក Quek Swee Kuan ប្រធានគ្រប់គ្រងតំបន់កំសាន្ត Sentosa បានឲ្យដឹងថា ក្រោយកម្ទេចរូបសត្វតោនេះចោលគេពុំទាន់មានគម្រោងត្រូវសាងសង់វាឡើងវិញនៅកន្លែងណានោះទេ ហើយបើគ្មានភាពចាំបាច់គេនឹងមិនសង់វាឡើងវិញតែម្តង។

    ប្រធានគ្រប់គ្រងរូបនេះបានបញ្ជាក់ថា មូលហេតុដែលគេកម្ទេចរូបសំណាកសត្វតោនេះចោល ក៏ព្រោះគេត្រូវការអភិវឌ្ឍន៍បន្ថែម និងកែច្នៃកន្លែងមួយចំនួន ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរណ៍ទាំងចាស់ និងថ្មីឲ្យមកកំសាន្តនៅតំបន់នេះកាន់តែច្រើនថែមទៀត។ តាមគម្រោងរបស់លោកនាយករដ្ឋមន្តី្រសឹង្ហបុរី Lee Hsien Loong គេនឹងចំណាយលុយប្រមាណជា ៩០ លានដុល្លារសិង្ហបុរី (ជាង ៦៥ លានដុល្លារអាមេរិក) ​ដើម្បីសាងសង់ឆ្នេរសមុទ្រនៅតំបន់ភាគខាងត្បូងកោះ Sentosa និងផ្លូវសំខាន់ៗជាច្រើនបន្ថែមទៀតដែលមានផ្ទៃក្រលាសរុបប្រមាណជា ៣០ ០០០ ម៉ែត្រការ៉េ ហើយគម្រោងនេះនឹងផ្ដើមពីដើមឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០៣០៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay