ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម ដង្ហែសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង យកបញ្ចុះនៅភ្នំឥសីបតមៈ (ភ្នំស្វាយ) ក្រុងបានលុង ពោរពេញដោយភាពសោកសង្រេងបំផុត

    BY Khmernote Media September 23, 2019
    ប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួម ដង្ហែសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង យកបញ្ចុះនៅភ្នំឥសីបតមៈ (ភ្នំស្វាយ) ក្រុងបានលុង ពោរពេញដោយភាពសោកសង្រេងបំផុត

    រតនគិរី៖ ពិធីដង្ហែសពឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ ថង យកបញ្ចុះនៅភ្នំឥសីបតមៈ (ភ្នំស្វាយ)ក្រុងបានលុង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋរាប់ពាន់នាក់ ហើយគឺជាថ្ងៃដ៏សោកសង្រេងបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលឯកឧត្តមត្រូវបានគេចាត់ទុកថាជាវីរៈបុរសរបស់បងប្អូនជនជាតិដើមភាគតិចនៅខេត្តរតនគិរី និងជាស្ថាបនិកខេត្តមួយនេះឱ្យមានការរីកចម្រើនកន្លងមក។

    សូមបញ្ជាក់ថាឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង១និង២០នាទីយប់ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ។ សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច៕

    ប្រភព និង រូបភាព ៖ រដ្ឋបាលខេត្តរតនគិរី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay