ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលរួមសោកស្តាយផង! អ៊ុំប្រុស មឿន កុយ ដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅសៀមរាបហើយរត់ឲ្យគេជួយជូនទៅពេទ្យ តែគ្មានអ្នកជួយនោះ បានទទួលមរណភាពហើយ

    BY Khmernote Media September 23, 2019
    ចូលរួមសោកស្តាយផង! អ៊ុំប្រុស មឿន កុយ ដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅសៀមរាបហើយរត់ឲ្យគេជួយជូនទៅពេទ្យ តែគ្មានអ្នកជួយនោះ បានទទួលមរណភាពហើយ

    បងប្អូននៅចាំករណីផ្ទុះហ្គាសនៅខេត្តសៀមរាប បង្កឲ្យមានរបួសរងការខូចខាត និងមានមនុស្សរងរបួសជាច្រើននាក់ដែរឬទេ? ក្នុងនោះមានបុរសម្នាក់បានរងរបួសធ្ងន់រលាកពេញខ្លួនប្រាណ ដើរចេញមកបែរជាគ្មានអ្នកអើពើ។ ពេលនេះអការៈរបស់គាត់គឺពុំទាន់បានធូរស្បើយនៅឡើយទេ។ មហាជនជាច្រើននៅតែបន្តសម្តែងក្តីព្រួយបារម្ភដល់រូបគាត់ជាខ្លាំង ព្រោះតែគាត់ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ហើយសភាពជម្ងឺគឺធ្ងន់ធ្ងរជាខ្លាំង។

    ស្រាប់តែមុននេះបន្តិចទទួលបានដំណឹងថាអ៊ុំប្រុស មឿន កុយ ទទួលមរណៈភាពហើយ ដោយយោងតាមគណនីឈ្មោះថា Chanthourn Cheng បានរៀបរាប់ឲ្យដឹងថា៖ «សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោកពូ មឿន កុយ ផង ក្មួយពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងដ៏សែនក្រៀមក្រំមួយនេះ សូមអោយលោកពូបានទៅកាន់សុគតិភព»៕

    គួររំលឹកថា ជនរងគ្រោះ មឿន កុយ ស្ថិតក្នុងចំណោមជនរងគ្រោះចំនួន១២នាក់ ដែលត្រូវភ្លើងឆេះ រលាកលើដងខ្លួន ក្នុងករណីផ្ទុះហ្កាស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay