រដូវភ្ជុំបិណ្ឌផង កូនប្រុសតិរច្ឆានទាញកាំបិតកាប់ឪពុកម្តាយបង្កើតឲ្យរងរបួសធ្ងន់ធ្ងរ
បាត់ដំបង៖ រដូវភ្ជុំបិណ្ឌផង កូនប្រុសតិរច្ឆានទាញកាំបិតកាប់ឪពុកម្តាយឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស កូនប្រើកាំបិតកាប់ឪពុក-ម្ដាយបង្កើតនៅចំណុច ត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនសង័្សយរូបនោះឈ្មោះ លុយ សុធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលេី។ ហើយជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ និង ឈ្មោះ ស៊ុន ភាន ភេទស្រី អាយុ ៦២ឆ្នាំ (ម្ដាយបង្កើត) រងរបួសស្រាល អ្នកទាំង២ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
នៅពេលទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានចាត់ចែងធ្វេីការស្រាវជ្រាវ រហូតឈានដល់ធ្វេីការឃាត់ខ្លួនជនសង័្សយជាកូនឈ្មោះលុយ សុធី (ហៅជយ)នេះបានព្រមទាំងដកហូតយកកាំបិតជាភស្តុតាងក្នុងការកាប់ប្រហារនេះផង នាថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៩។ លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី បានឲ្យដឹងបន្ថែមថា ឈ្មោះ លុយ សុធី ហៅជយ ជាមនុស្សដែលមានស្មារតីវិបល្លាស ។ ទោះជាយ៉ាងណាក៏ដោយជនសង័្សយនិងវត្ថុតាងបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕





ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង