ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវឲ្យពលរដ្ឋទាំងអស់រក្សាទុកសំរាមឲ្យបានត្រឹមត្រូវ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
BY Khmernote Media
September 25, 2019
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅទីតាំងរៀងៗខ្លួនបណ្តោះអាសន្ន ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី២៧-២៩ ដោយសារតែបុគ្គលិកប្រមូលសំរាមត្រូវបានឈប់សម្រាកទៅស្រុកកំណើរនៅតាមបណ្តាខេត្តនានា ហើយធ្វើឲ្យការប្រមូលសំរាមមានភាពរអាក់រអួលមិនបានពេញលេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានឲ្យបានត្រឹមត្រូវនៅទីតាំងរៀងៗខ្លួនឲ្យបានល្អប្រសើរ៕

អត្ថបទ៖ សេម