លោក Jupp Heynckes រំពឹងថាខ្សែប្រយុទ្ធ Robert Lewandowski នឹងមិនចាកចេញពីក្លឹប Bayern Munich ទេនៅក្នុងរដូវកាលក្រោយ
- March 31, 2018
គ្រូបង្វឹករបស់ក្លឹបBayern Munich លោក Jupp Heynckes បានរំពឹងថាខ្សែប្រយុទ្ធ Robert Lewandowski នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Bayern Munich ក្នុងរយៈពេលយូរដើម្បីអោយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងលីគកំពូល Bundesliga។

ពេលនេះខ្សែប្រយុទ្ធ Lewandowski កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ក្នុងការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញពេលបញ្ចប់រដូវកាលនេះ ខណៈដែលលោក Karl-Heinz Rummenigge ដែលជាប្រធានក្លឹប Bayern Munich បានទទួចថានឹងមិនលក់ខ្សែប្រយុទ្ធរូបនេះទេពេលបញ្ចប់រដូវកាលនេះ។
លោក Jupp Heynckes បានច្រានចោលការចចារសុំទិញខ្សែប្រយុទ្ធរូបនេះ ហើយនឹងរំពឹងថា Lewandowski នឹងស្នាក់នៅបន្ដជាមួយនឹងក្លឹប Bayern Munich ដើម្បីក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវតិ្តសាស្រ្ដលីគកំពូល Bundesliga។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






