ខ្មែរណូត

ស្វែងរក

  • កីឡា

    Yannick Carrasco ប្រាប់ពីមូលហេតុដែលចាកចេញពីក្លឹប Atletico Madrid គឺដើម្បីឈ្មោះទៅលេងពានរង្វាន់ FIFA World Cup 2018

    BY Khmernote Media March 31, 2018
    Yannick Carrasco ប្រាប់ពីមូលហេតុដែលចាកចេញពីក្លឹប Atletico Madrid គឺដើម្បីឈ្មោះទៅលេងពានរង្វាន់ FIFA World Cup 2018

    ខ្សែប្រយុទ្ធ Yannick Carrasco ប្រាប់ពីមូលហេតុដែលរូបគេចាកចេញពីក្លឹប Atletico Madrid ទៅកាន់លីគកំពូលចិនដោយសារតែរូបគេមិនសប្បាយចិត្តជាមួយលោក Diego Simone ដែលមិនសូវដាក់រូបគេអោយចូលប្រកួត។

    នៅក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធ Yannick Carrasco បានជាប់ឈ្មោះជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Diego Simone តែ 8 ដងតែប៉ុណ្ណោះដែលធ្វើអោយកៅអីទៅលេងពានរង្វាន់ FIFA World Cup 2018 របស់គេអាចនឹងត្រូវបាត់បង់។ ការទៅលេងនៅក្នុងក្លឹប Dalian Yifang របស់លីគកំពូលចិនរបស់ខ្សែប្រយុទ្ធ Yannick Carrasco នេះគឺដើម្បីស្វែករកកៅអីឡើងទៅលេងការប្រកួតពានរង្វាន់ FIFA World Cup 2018 នៅក្នុងប្រទេសរុស្សី។

    នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកកាសែតខ្សែប្រយុទ្ធ Yannick Carrasco បាននិយាយថា៖ នៅក្នុងវិស័យកីឡាបាល់ទាត់តែងតែមានការរិះគន់មិនថារូបគេឫក៏កីឡាករផ្សេងៗអំពីបញ្ហាគួរតែចាកចេញពីក្លឹបឫក៏អត់។ ការសម្រេចចិត្តចាកចេញនេះគឺជាការសម្រេចចិត្តដ៏ស្មុគស្មាញដែលត្រូវធ្វើនៅក្នុងជីវិត លីគកំពូលចិនមិនមែនជាលីគកំពូលដែលលិចធ្លោទេ ប៉ុន្ដែការពិតនៅក្នុងលីគកំពូលអេស្ប៉ាញគឺរូបគេពុំសូវមានឱកាសបង្ហាញខ្លួនអោយក្លឹបទើបបានជារូបគេសម្រេចចិត្តចាកចេញ។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay