ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ដ្រីម្នាក់បានប្ដឹងអ្នកដឹកជញ្ជូនអីវ៉ាន់ ពីបទមិនបានដឹកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា ដែលជាមូលហេតុធ្វើឱ្យនាងមានផ្ទៃពោះ

    BY autoadmin September 26, 2019
    ស្ដ្រីម្នាក់បានប្ដឹងអ្នកដឹកជញ្ជូនអីវ៉ាន់ ពីបទមិនបានដឹកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា ដែលជាមូលហេតុធ្វើឱ្យនាងមានផ្ទៃពោះ

    ស្ត្រីជនជាតិចិនម្នាក់ឈ្មោះថា ស៊ូ បានប្តឹងអ្នកដឹកជញ្ជូនអីវ៉ាន់ម្នាក់ ពីបទមិនបានដឹកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា។ មូលហេតុគឺដោយសារអ្នកដឹកជញ្ជូនសន្យាថា នឹងយកឱ្យដល់ដៃក្រោម ២០នាទី ប៉ុន្តែអ្នកដឹកអីវ៉ាន់បានខុសសន្យារបស់គាត់។ នាង ស៊ូ បានប្តឹងទារសំណង ៣០,០០០យ័ន (ប្រហែល ៤,២០០ដុល្លារ) ពីអ្នកដឹកជញ្ជូន ដោយសារតែគាត់មកយឺត ៨នាទី ព្រោះពេលនោះអាកាសធាតុមិនល្អនៅពេលគាត់ដឹកអីវ៉ាន់មកឱ្យនាង។

    ដោយស៊ូទ្រាំរង់ចាំមិនបានតទៅទៀត នាង ស៊ូ និងមិត្តប្រុសរបស់នាង បានរួមភេទជាមួយគ្នាមុនពេលស្រោមអនាម័យមកដល់។ លុះក្រោយមកដល់ខែកញ្ញា នាង ស៊ូ បានដឹងថា នាងមានផ្ទៃពោះ ហើយនាងបានសម្រេចចិត្តប្តឹងអ្នកដឹកអីវ៉ាន់ម្នាក់នោះ ដោយចោទថា “ប្រសិនបើគាត់យកស្រោមអនាម័យឱ្យនាងទាន់ពេលវេលា រឿងនេះវានឹងមិនកើតឡើងបាននោះទេ”។ នាង ស៊ូ កំពុងស្វែងរកសំណងសម្រាប់ថ្លៃព្យាបាល និងថ្លៃសំណងដែលនាងត្រូវពពោះពីអ្នកដឹកជញ្ជូននោះ៕

    អត្ថបទ៖ លីដា

    Share This Post: