ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាឡង់ដឹកខ្សាច់ ដែលបានបើកបុកសសរស្ពានព្រែកតាមាក់ ត្រូវបានយកចេញដោយជោគជ័យហើយ

    BY Khmernote Media September 30, 2019
    សាឡង់ដឹកខ្សាច់ ដែលបានបើកបុកសសរស្ពានព្រែកតាមាក់ ត្រូវបានយកចេញដោយជោគជ័យហើយ

    បើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងមុននេះបន្តិចថា គិតត្រឹមម៉ោង១២រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ សាឡង់ដឹកខ្សាច់ដែលបានបើកបុកសសរស្ពានព្រែកតាមាក់ត្រូវបានយកចេញដោយជោគជ័យហើយ ក្រោយពីជាប់ទើរនៅនឹងសសរស្ពាននោះអស់ជាច្រើនថ្ងៃ។ ក្រោយពីអូសសាឡង់នោះចេញរួច ក្រុមបច្ចេកទេសបានធ្វើការត្រួតពិនិត្យឃើញថា សសរ ដែលរងការប៉ះទង្គិចនោះមិនមានស្នាមប្រេះ​ ឬបែកសសរស្ពាននោះទេ មិនមានផលប៉ះពាល់ដល់សរសរ និងគ្រឹះស្ពានព្រែតាម៉ាក់ឡើយ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួមដំណើរដោយប្រពន្ធ និងកូនធ្វើដំណើរតាមបណ្តោយខ្សែទឹកពីត្បូងទៅជើង បានបើកបុកសសរស្ពានទី៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិតនៅចន្លោះសសរស្ពានសម្រាប់ធ្វើនាវាចរណ៍) ដោយសារបើកគេចពីនាវាទេសចរណ៍មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង។ សាឡង់ដឹកខ្សាច់នោះពាក់ស្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាកMitsubishi មានបណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាមការប៉ាន់ស្មានមានទម្ងន់ សរុបប្រហែល៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បានចុះបញ្ជីការនៅក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay