ព័ត៌មានជាតិ
ដំណឹងល្អ នៅដើមខែតុលា នឹងមានកម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យអង់គ្លេស
BY Khmernote Media
September 30, 2019
យោងតាមការប្រកាសរបស់ មូលនិធិចក្ខុខ្មែរ “Khmer Sight Foundation” បានឲ្យដឹងថា នៅថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យអង់គ្លេស។
កម្មវិធីបកភ្នែកឡើងបាយដោយឥតគិតថ្លៃនេះគឺសម្រាប់ពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះ ដោយកម្មវិធីនឹងធ្វើឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (University of Puthisastra) ផ្ទះលេខ ៥៥ ផ្លូវ ១៨៤ (ក្បែរវិទ្យាស្ថានភាសាបារាំង)៕ ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក Khmer Sight Foundation ៕
