ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យសោកស្ដាយបំផុត! បុរសម្នាក់មុជចូលក្នុងទឹកដើម្បីសុំសង្សាររៀបការ ប៉ុន្តែក៏លង់ទឹកស្លាប់ទាំងមិនទាន់បានឮនាងឆ្លើយថា “យល់ព្រម”

    BY autoadmin September 30, 2019
    គួរឱ្យសោកស្ដាយបំផុត! បុរសម្នាក់មុជចូលក្នុងទឹកដើម្បីសុំសង្សាររៀបការ ប៉ុន្តែក៏លង់ទឹកស្លាប់ទាំងមិនទាន់បានឮនាងឆ្លើយថា “យល់ព្រម”

    ថ្មីៗនេះមានរឿងរ៉ាវគួរឱ្យសោកស្ដាយ និងខ្លោចចិត្តជាពន់ពេក ដោយបុរសម្នាក់គាត់បានមុជចូលក្នុងទឹកដើម្បីសុំនារីជាសង្សាររៀបការ ប៉ុន្តែជាអកុសលគាត់បានលង់ទឹកស្លាប់ទាំងមិនទាន់បានឮផ្ទាល់ត្រចៀកនូវចម្លើយឆ្លើយថា “យល់ព្រម” ពីនារីដែលគាត់ស្រឡាញ់បំផុត។ រឿងរ៉ាវបានកើតឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលជាថ្ងៃទី៣ នៃដំណើរកម្សាន្តរយៈពេល ៤ថ្ងៃ របស់គូស្នេហ៍ជនជាតិអាមេរិកលោក Steven Weber និងនាង Kenesha Antoine នៅពេលពួកគេទៅលម្ហែកាយនៅផ្ទះលើទឹកមួយ​កន្លែង នៅឯរីសត​ The Manta ប្រទេសតង់ហ្សានី។

    តាមប្រភព BBC បានឱ្យដឹងថា លោក Steven Weber គាត់បានមុជចូលក្នុងជម្រៅ ១០ម៉ែត្រ ​ដែលគាត់មិនធ្លាប់បានហាត់រៀនពីមុនមកទេ។ ក្នុងវីដេអូក៏បានបង្ហាញដែរថា គាត់បានព្យាយាមបង្ហាញសារដែលគាត់បានសរសេរនៅលើក្រដាស នូវអ្វីដែលគាត់ចង់និយាយទៅកាន់មិត្តស្រីរបស់គាត់ រួមជាមួយនឹងប្រអប់ចិញ្ចៀនដើម្បីសុំនាងរៀបការជាគូអនាគត។ នៅលើក្រដាសគាត់បានសរសេរថា៖ “ខ្ញុំមិនអាចទប់ដង្ហើមរបស់ខ្ញុំបានយូរដើម្បីប្រាប់អ្នកនូវអ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់អំពីអ្នកនោះទេ។ ប៉ុន្តែ … អ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់អំពីអ្នក ខ្ញុំស្រឡាញ់កាន់តែច្រើនជារៀងរាល់ថ្ងៃ!”។ ក្រោយមកនៅថ្ងៃទី២០ ខែកញ្ញា គ្រួសាររបស់គាត់ក៏បានសរសេរសារនៅលើបណ្ដាញ និងប្រាប់ដល់គ្រប់គ្នាអំពីការបាត់បង់ដ៏ធំធេងរបស់ពួកគេ៕

    អត្ថបត៖ លីដា

    Share This Post: