ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិត ព្រោះទម្លាប់ដេកលេងហ្គេមទូរស័ព្ទ

    BY Khmernote Media October 1, 2019
    បុរសម្នាក់ស្ទើរតែស្លាប់បាត់បង់ជីវិត ព្រោះទម្លាប់ដេកលេងហ្គេមទូរស័ព្ទ

    ចិន៖ សម្រាប់់អ្នកដែលខ្ជិលមិនសូវមានសកម្មភាព ឬលេងកីឡាអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនហើយក្នុងករណីធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ តួយ៉ាងយុវជនវ័យ ២១ ឆ្នាំម្នាក់ស្ទើរតែអស់ជីវិតព្រោះរូបគេស្រាប់តែមានបញ្ហាចុកទ្រូង និងថប់ដង្ហើមយ៉ាងខ្លាំង ខណៈរូបគេកំពុងដេកលេងហ្គេមទូរស័ព្ទ។យុវជនរងគ្រោះមានឈ្មោះថា Ah Wah រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន។ យុវជន Ah Wah ជាមនុស្សខ្ជិលម្នាក់ដោយក្នុងមួយថ្ងៃៗគិតតែពីដេកនៅលើគ្រែចុចលេងហ្គេមទូរស័ព្ទ ហើយរូបគេមានទម្ងន់ខ្លួនរហូតដល់ ៩០ គីឡូក្រាមឯណោះ។

    ក្នុងថ្ងៃកើតហេតុខណៈដែលរូបគេកំពុងតែលេងហ្គេមដូចសព្វដងនោះ ស្រាប់តែរូបគេមានអារម្មណ៍ចុកទ្រូង និងថប់ដង្ហើមរហូតដល់សន្លប់ និងត្រូវគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា យុវជនរងគ្រោះមានបញ្ហាស្ទះសរសៃឈាមទៅកាន់បេះដូង និងសួត ទើបរូបគេពិបាកដកដង្ហើម ហើយប្រសិនយកគេមកមន្ទីរពេទ្យយឺតតែបន្តិចរូបគេនឹងត្រូវស្លាប់ភ្លាម។ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យយុវជនរងគ្រោះត្រូវតែសម្រកទម្ងន់ខ្លួន និងធ្វើសកម្មភាព ឬលេងកីឡាឲ្យបានច្រើន បើមិនដូចនោះទេរូបគេអាចនឹងកើតមានបញ្ហាសុខភាពដូចខាងលើនេះជាថ្មីម្តងទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay