ទៀតហើយ! ជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា ដោយចាប់ឃុំឃាំងទារប្រាក់ថែមទាំងប្រើទារុណកម្ម
ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីសុខសាន្ត ក្រុម១៤ ភូមិ5៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន៦នាក់។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន ៤នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិត ទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖
-ទូរសព្ទដៃ ចំនួន៦គ្រឿង
-ខ្នោះដៃចំនួន៤គូ
-រថយន្តចំនួន១គ្រឿង
-ប្រាក់ដុល្លារចំនួន១៥០០ដុល្លារ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរសាវតាបន្ត ដើម្បីបំពេញនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង