ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃទិញឧទ្ធម្ភាគចក្រប្រហារ AH-6i ពីសហរដ្ឋអាមេរិកចំនួន ៨គ្រឿង

    BY autoadmin October 1, 2019
    ថៃទិញឧទ្ធម្ភាគចក្រប្រហារ AH-6i ពីសហរដ្ឋអាមេរិកចំនួន ៨គ្រឿង

    ថៃកំពុងបង្កើនការទិញអាវុធពីអាមេរិកជាមួយនឹងកិច្ចព្រមព្រៀងមួយ សម្រាប់ការទិញឧទ្ធម្ភាគចក្រឈ្លបយកការណ៍ប្រដាប់អាវុធចំនួន ៨គ្រឿង ដែលជាសញ្ញាមួយទៀតនៃចំណងយ៉ាងកក់ក្ដៅ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងយោធាដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក Winthai Suvaree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការទិញដោយទឹកប្រាក់ចំនួន ១៣៨លានដុល្លារអាមេរិក នឹងរួមបញ្ចូលឧទ្ធម្ភាគចក្រ Boeing AH-6i, គ្រឿងសព្វាវុធ, គ្រឿងបរិក្ខាពាក់ព័ន្ធ និងការបណ្តុះបណ្តាល។

    សហរដ្ឋអាមេរិកបានផ្គត់ផ្គង់សព្វាវុធដល់សន្ធិសញ្ញាសម្ព័ន្ធមិត្តថៃជាយូរមកហើយ ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីចិន ដែលការលក់របស់ចិននៅក្រោមរបបយោធាថៃមានការកើនឡើងខ្ពស់។ នៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់យោធាថៃ ចំណងទាក់ទងរបស់ថៃជាមួយប្រទេសប្រជាធិបតេយ្យលោកខាងលិចមិនសូវជាល្អប៉ុន្មាននោះទេ ដែលធ្វើឱ្យប្រទេសថៃពិបាកទិញអាវុធពីពួកគេ។ ការវិលត្រឡប់នៃរដ្ឋបាលស៊ីវិលនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ បានបង្កើនវិសាលភាពរបស់អាមេរិកក្នុងការពង្រីកការលក់អាវុធកាន់តែច្រើនឡើងវិញ។ ជាឧទាហរណ៍ប្រទេសថៃគ្រោងនឹងទិញរថពាសដែក Stryker ផលិតដោយអាមេរិកជាង ១០០គ្រឿង ហើយថៃក៏ទើបតែទទួលបានកញ្ចប់ដំបូងនៃគ្រឿងសព្វាវុធពីអាមេរិកថ្មីៗផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: