ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកតវ៉ាហុងកុងម្នាក់ត្រូវបានប៉ូលីសបង្ក្រាបបាញ់ចំទ្រូង ចំពេលក្រុមបាតុករបានប្រើថ្ងៃប្រារព្ធខួបទី៧០ នៃបក្សកុម្មុយនិស្ដ ដើម្បីធ្វើការតវ៉ាជាថ្មី

    BY autoadmin October 1, 2019
    អ្នកតវ៉ាហុងកុងម្នាក់ត្រូវបានប៉ូលីសបង្ក្រាបបាញ់ចំទ្រូង ចំពេលក្រុមបាតុករបានប្រើថ្ងៃប្រារព្ធខួបទី៧០ នៃបក្សកុម្មុយនិស្ដ ដើម្បីធ្វើការតវ៉ាជាថ្មី

    កាសែត RTHK និង South China Morning Post បានរាយការណ៍នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នេះថា អ្នកតវ៉ាហុងកុងម្នាក់ត្រូវបានគេបាញ់ចំទ្រូងដោយគ្រាប់កាំភ្លើងពិត ចំពេលទីក្រុងហុងកុងកំពុងមានបាតុកម្មជាថ្មី ខណៈដែលប្រទេសចិនក៏កំពុងប្រារព្ធខួបទី៧០ នៃបក្សកុម្មុយនិស្ដ។ ប្រភព SCMP បានបង្ហាញរូបភាពរបស់បុរសជាជនរងគ្រោះដែលត្រូវបានគេដាក់អុកស៊ីសែន នៅពេលដែលគាត់ត្រូវគេបញ្ជូនទៅសង្គ្រោះ។ ជនរងគ្រោះមានឈ្មោះថា Tsang Tsz Kin ត្រូវបានប៉ូលីសបង្ក្រាបបាញ់នៅតំបន់ Tsuen Wan ៕

    អត្ថបទ៖ លីដា

    Share This Post: