ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! រថយន្តក្រពឹតរួញក្រញង់ៗមើលលែងយល់ ហើយអ្នកនៅក្នុងរថយន្តអាចនឹងស្លាប់ទាំងអស់ទៀតផង

    BY Khmernote Media October 2, 2019
    រន្ធត់ណាស់! រថយន្តក្រពឹតរួញក្រញង់ៗមើលលែងយល់ ហើយអ្នកនៅក្នុងរថយន្តអាចនឹងស្លាប់ទាំងអស់ទៀតផង

    ខេត្តកំពង់ធំ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យរថយន្តម៉ាកកាមេរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6715 មួយគ្រឿងរងការខូចខាតក្រពឹតរួញមើលលែងយល់។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅ ចំណុចផ្លូវជាតិលេខ៦ ភូមិព្រែកតាហ៊ូ សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា រថយន្តរងគ្រោះបានបើកធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយសង្ស័យថា មនុស្សនៅក្នុងរថយន្តចំនួន៥នាក់អាចនឹងស្លាប់បាត់បង់ជីវិតទៀតអស់។ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ!

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay