ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ហាអ័ព្ទពុលបានត្រឡប់មកសារជាថ្មី ដែលធ្វើឱ្យទីក្រុងបាងកកត្រូវដាក់ការហាមឃាត់លើយានយន្តដែលបញ្ចេញផ្សែងខ្មៅ

    BY autoadmin October 2, 2019
    បញ្ហាអ័ព្ទពុលបានត្រឡប់មកសារជាថ្មី ដែលធ្វើឱ្យទីក្រុងបាងកកត្រូវដាក់ការហាមឃាត់លើយានយន្តដែលបញ្ចេញផ្សែងខ្មៅ

    ថៃ៖ យានយន្តដែលមានផ្សែងហុយ “កខ្វក់” នឹងត្រូវហាមឃាត់លែងឱ្យមានបើកលើផ្លូវទៀតហើយ ដែលជាផ្នែកនៃវិធានការណ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទពុលដែលកំពុងញាំញីរាជធានីនេះប្រទេសថៃ។ នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយបន្ទាប់ពីកិច្ចប្រជុំប្រឆាំងនឹងអ័ព្ទកាលពីថ្ងៃអង្គារថា ក្រសួងដឹកជញ្ជូនត្រូវបានចាត់ឱ្យត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នចំពោះយានដែលបញ្ចេញផ្សែងខ្មៅ និងហាមឃាត់ពួកគេមិនឱ្យបើកលើផ្លូវទីក្រុងបាងកករហូតដល់ម៉ាស៊ីនរបស់ពួកគេត្រូវបានជួសជុល។

    លោកនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យអ្នកបើកបរយានយន្ត ទុករថយន្តរបស់ពួកគេចោលនៅផ្ទះសិន ហើយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាននៅក្នុងរាជធានី។ គួរឱ្យដឹងថាទីក្រុងបាងកកមានរថយន្តចំនួន ១០.៥លានគ្រឿង ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកគិតត្រឹមខែសីហា។ ហើយខណៈមានអ្នកបើកបរតាមខេត្តក៏បានបើកចូលទីក្រុងផងនោះ វាបានធ្វើឱ្យទីក្រុងនេះកាន់តែមានភាពកកស្ទះ និងបញ្ហាផ្សែងខ្មៅរបស់រថយន្តចាស់ៗ៕

    អត្ថបទ៖ លីដា

    Share This Post: