ស្ដែងណាស់! ម៉ូតូបើកបុកគូទរថយន្តប្លោងមនុស្សហោះដូចក្នុងរឿងហូលីវូតអញ្ចឹង
ម៉ាឡេស៊ី៖ វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍មួយត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គមម៉ាឡេស៊ី និងមានអ្នកចែករំលែកតៗគ្នាយ៉ាងច្រើន។ គ្រោះថ្នាក់គួរឲ្យរន្ធត់នេះបានកើតឡើងនៅលើបណ្តោយផ្លូវ Jalan Sungai Besi ក្នុងក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមរយៈវីដេអូដែលគេថតបានដោយចៃដន្យនោះបានបង្ហាញថា មានរថយន្តមួយគ្រឿងដែលកំពុងតែបើកនៅលើផ្នែករបស់រថយន្តសុខៗស្រាប់តែបើកបត់ចូលទៅកាន់ផ្នែកសម្រាប់ម៉ូតូបើកបរដោយមិនឲ្យសញ្ញាប្រុងប្រយ័ត្នសម្រាប់អ្នកបើកបរនៅខាងក្រោយឡើយ។ ភ្លាមនោះមានម៉ូតូធំមួយគ្រឿងបានបើកមកពីក្រោយ និងបានបើកបុករថយន្តនោះពីក្រោយតែម្តង។

គ្រោះថ្នាក់បានធ្វើឲ្យអ្នកបើកបរម៉ូតូប្លោងឡើងទៅលើដំបូលរថយន្ត ដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តអីចឹង។ គ្រោះថ្នាក់នេះអាចជាមេរៀនមួយសម្រាប់អ្នកបើកបរទាំងអស់ត្រូវចេះប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះនៅលើដងផ្លូវមួយវិនាទីនៃការធ្វេលប្រហែលអាចបង្កើតគ្រោះថ្នាក់បានភ្លាម។ រហូតមកទល់នឹងពេលនេះគេមិនទាន់បានដឹងពីស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរយ៉ាងណានោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី