ព័ត៌មានជាតិ
ឃើញបុរសម្នាក់ជិះម៉ូតូ រអិលដួលដោយខ្លួនឯង ឯកឧត្តម គួច ចំរើន ចុះមកជួយព្រមទាំងហៅឡានសង្គ្រោះបន្ទាន់ឲ្យដឹកទៅពេទ្យព្យាបាលរបួសភ្លាមៗ
BY Khmernote Media
October 2, 2019
យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថានៅវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅពេលដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើដំណើរឆ្លងកាត់ផ្លូវ អូរត្រាវ ក៏ប្រទះឃេីញបុរសម្នាក់ជិះម៉ូតូ រអិលដួលដោយខ្លួនឯង។
ពេលនោះ ឯកឧត្ដម គួច ចំរើន ក៏បានចុះមកជួយនិងអន្តរាគមន៏ភ្លាមៗ ដោយបានហៅឡានសង្គ្រោះបន្ទាន់មកដឹកអ្នកជម្ងឺយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានកងរាជអាវុធហត្ថក្រុង យកទៅរក្សាទុកជូនក្រុមគ្រួសារ។ មហាជនបានស្ងើចសរសេរចំពោះទឹកចិត្តរបស់អភិបាលខេត្តព្រះសីហនុ ដោយបានលើកឡើងថាទីណាកន្លែងណា ក៏ឯកឧត្តម គួច ចំរើន នៅតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕




ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ