ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្នំភ្លើង Anak Krakatau របស់ឥណ្ឌូនេស៊ីដែលបានផ្ទុះកាលពីឆ្នាំមុន ការពិតបានបង្ហាញសញ្ញាថានឹងផ្ទុះឡើង ប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍

    BY autoadmin October 3, 2019
    ភ្នំភ្លើង Anak Krakatau របស់ឥណ្ឌូនេស៊ីដែលបានផ្ទុះកាលពីឆ្នាំមុន ការពិតបានបង្ហាញសញ្ញាថានឹងផ្ទុះឡើង ប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍

    កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ភ្នំភ្លើង Anak Krakatau របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង និងសម្លាប់មនុស្សអស់ជាង ៤០០នាក់ ហើយមនុស្សប្រហែល ៧,០០០នាក់ បានរងរបួស ខណៈ ៤៧,០០០នាក់ ផ្សេងទៀត ត្រូវជម្លៀសចេញពីតំបន់ជុំវិញនោះ។ ភ្នំភ្លើង Anak Krakatau ក៏បានបង្ហាញពីការបង្កហានិភ័យនៃរលកយក្សស៊ូណាមិផងដែរ ហើយការពិតទៅវាក៏បានបង្ហាញសញ្ញាយ៉ាងច្បាស់មុននឹងផ្ទុះឡើងទៀតផង។ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមស្រាវជ្រាវអាឡឺម៉ង់ មកពីមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រភូមិសាស្ត្រ ដែលបានពិនិត្យឡើងវិញនូវទិន្នន័យទាំងអស់ឡើងវិញ។

    ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ផ្កាយរណបក្នុងរយៈពេលប៉ុន្មានខែមុនពេលឈានដល់មហន្តរាយនោះ បានសង្កេតឃើញការកើនឡើងនៃសីតុណ្ហភាព និងចលនាដីនៅលើភ្នំភ្លើងនោះ។ ពួកគេនិយាយថា មានការរញ្ជួយដី និងសកម្មភាពមិនច្បាស់ផ្សេងទៀតក៏ត្រូវបានគេរកឃើញ ២នាទី មុនមានការផ្ទុះនៅភាគនិរតីរបស់ភ្នំភ្លើង Anak Krakatau ។ ហើយនៅពេលដែលម៉ាសរបស់ភ្នំភ្លើងរអិលចូលទៅក្នុងសមុទ្រ វាបានធ្វើឱ្យមានខ្ចាយទឹកកម្ពស់រហូតដល់ ៤ម៉ែត្រ នៅជុំវិញតំបន់ច្រកសមុទ្រ Sunda​ ។

    ពួកគេនិយាយថា បើយើងមើលតាមទិន្នន័យតែមួយយើងមិនអាចកំណត់បាននូវហានិភ័យ ដែលនឹងអាចកើតមាននោះទេ ប៉ុន្តែពួកគេបានប្រៀបធៀបទិន្នន័យទាំងអស់ ហើយក៏បានរកឃើញនូវចំណុចដែលភ្នំភ្លើងពិតជាបានឱ្យសញ្ញានៃការផ្ទុះ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនិយាយថា វាជាមេរៀនមួយ ដើម្បីឱ្យយើងយកចិត្តទុកដាក់ជាមួយនឹងភ្នំភ្លើងដែលងាយផ្ទុះ ដែលពីមុនមកមិនមានការសិក្សាស្វែងយល់ត្រឹមត្រូវនោះទេ៕

    អត្ថបទ៖ លីដា

    Share This Post: