ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងសារភាពថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬ SLBM ពិតមែន

    BY autoadmin October 3, 2019
    កូរ៉េខាងជើងសារភាពថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬ SLBM ពិតមែន

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងរាយការណ៍ថា ពួកគេទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹក ឬ SLBM (submarine-launched ballistic missile ) ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលឈ្មោះ Pukguksong-3 នៅក្នុងសមុទ្រជប៉ុនកាលពីថ្ងៃពុធ ហើយថាការបាញ់សាកល្បងនេះមិនមានផលប៉ះពាល់អាក្រក់ដល់សន្តិសុខរបស់ប្រទេសជិតខាងនោះទេ។

    ពួកគេក៏និយាយផងដែរថា ការបាញ់បង្ហោះមានសារសំខាន់យ៉ាងខ្លាំងនៅពេលវាឈានដល់ដំណាក់កាលថ្មីមួយ នៃការគំរាមកំហែងរបស់កងកម្លាំងបរទេសចំពោះកូរ៉េខាងជើង និងពង្រឹងសាច់ដុំយោធារបស់ខ្លួនសម្រាប់ការការពារខ្លួន។ មិនមានប្រភពណាដឹងថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានមើលផ្ទាល់នូវការធ្វើតេស្ត ឬយ៉ាងណា ប៉ុន្តែគាត់បានផ្ញើការអបអរសាទរយ៉ាងកក់ក្តៅដល់មន្រ្តីការពារជាតិចំពោះជោគជ័យនេះ៕

    អត្ថបទ៖ លីដា

    Share This Post: