ចិនសាងភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោក ក្រោយបង្វិលស្ថានីយ៍រថយន្តក្រុងទម្ងន់៣ម៉ឺនតោន ច្នៃជាខ្សែរថភ្លើងវិញ
ចិន៖ ក្រុមវិស្វករជំនាញរបស់ចិនបានសាងភាពភ្ញាក់ផ្អើលមួយទៅកាន់ពិភពលោក ក្រោយពួកគេបានកែស្ថានីយ៍រថយន្តក្រុងមួយកន្លែងឲ្យក្លាយទៅជាខ្សែរថភ្លើងវិញ។ អតីតស្ថានីយ៍រថយន្តក្រុងមួយនេះមានទីតាំងស្ថិតនៅក្នុង ក្រុង Fujian ខេត្ត Xiamen ភាគខាងលិចប្រទេសចិន ហើយស្ថានីយ៍រថយន្តក្រុងមួយនេះត្រូវបានគេរាយការណ៍ថា មានទម្ងន់សរុបប្រមាណជា ៣០ ០០០ តោន។
ការកែប្រែនេះគឺជារឿងដ៏អស្ចារ្យមួយ នៅក្នុងវិស័យវិស្វកម្ម ព្រោះស្ថានីយ៍រថយន្តក្រុងមានមូលដ្ឋានគ្រឹះខុសពីខ្សែរថភ្លើងដាច់តែម្តង ហើយបើទោះជាយ៉ាងនេះក្តីក្រុមវិស្វករជំនាញរបស់ចិននៅតែអាចច្នៃវាឲ្យក្លាយទៅជាខ្សែរថភ្លើងយ៉ាងល្អបាន។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា តាមរយៈសមិទ្ធផលមួយនេះចិនចង់ទទួលបានកំណត់ត្រពិភពលោក “Guinness World Record”ផងដែរ តែស្ថាប័នមួយនេះនៅមិនទាន់ចុះទៅ វាយតម្លៃនៅឡើយទេ។ លោកអ្នកអាចទស្សនាខ្សែរថភ្លើងដែលច្នៃចេញពីស្ថានីយ៍រថយន្តក្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ ភក្តី