ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់អួតខ្លួនជាសេដ្ឋី តែបែររត់ចោលរោងការ និងបន្សល់ទុកបំណុលជាង ១០ ម៉ឺនដុល្លារឲ្យខាងកូនក្រមុំដោះស្រាយ

    BY Khmernote Media October 4, 2019
    បុរសម្នាក់អួតខ្លួនជាសេដ្ឋី តែបែររត់ចោលរោងការ និងបន្សល់ទុកបំណុលជាង ១០ ម៉ឺនដុល្លារឲ្យខាងកូនក្រមុំដោះស្រាយ

    ថៃ៖ បុរសម្នាក់ដែលអួតថាខ្លួនជាមហាសេដ្ឋីនោះបានចាកចេញពីរោងការស្ងាត់ៗ ដោយបន្សល់ទុកឲ្យស្ត្រីជាកូនក្រមុំត្រូវចេញថៃ្លរៀបចំពិធីមង្គលការ ដែលរៀបចំនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយដោយមានការចំណាយសរុបចំនួន ៣,៥ លានបាត (១១៤ ៣៤០ ដុល្លារអាមេរិក)។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងខេត្តបុរីរ៉ាំ ភាគខាងជើងប្រទេសថៃ។ ស្ត្រីជាកូនក្រមុំមានអាយុ ៣០ ឆ្នាំ និងមានការងារជាអ្នកផ្សព្វផ្សាយផលិតផលម្នាក់ ចំណែកឯកូនកំលោះវិញមានឈ្មោះថា Nat និងបានតាំងខ្លួនជាមហាសេដ្ឋីម្នាក់មានប្រាក់សន្ធឹកសន្ធាប់ម្នាក់។

    មុនពេលរៀបការស្ត្រីជាកូនក្រមុំបាននាំលោក Nat ទៅជួបនឹងម្តាយរបស់នាង និងបានប្រាប់ថាបុរសជាសេដ្ឋីរូបនោះចង់រៀបការជាមួយនាង។ លោកស្រី Noi ដែលជាម្តាយរបស់កូនក្រមុំក៏យល់ព្រម និងបានព្រមព្រៀងគ្នាយកថ្លៃទឹកដោះចំនួន ១,៦ លានបាត (៥២ ២៨៧ ដុល្លារអាមេរិក)។ ពិធីរៀបការបានរៀបចំឡើងនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយ ហើយក្នុងថ្ងៃរៀបការនោះគេបានឃើញកូនកំលោះបង្ហាញនូវមូលប្បទានប័ត្រមួយសន្លឹកដែលមានតម្លៃ ១,៦ លានបាតផងដែរ។

    យ៉ា​ងណាក្តី ក្រោយរៀបការរួចស្រាប់តែមូលប្បទានប័ត្ររួមជាមួយនឹងលោក Nat បានបាត់ខ្លួន ហើយខាងសណ្ឋាគារក៏មកទាប្រាក់ពីខាងកូនក្រមុំចំនួន ៣,៥ លានបាត ដែលជាប្រាក់សរុបនៃថ្លៃអាហារ ភេសជ្ជៈ ជួលសណ្ឋាគារ និងសេវាកម្មផ្សេងៗ ខណៈខាងកូនក្រមុំគ្មានលុយគ្រប់គ្រាន់ដើម្បីទូទាត់ឲ្យគេឡើយ។ រហូតមកទល់នឹងពេលនេះខាងកូនក្រមុំបានសូមជំពាក់លុយខាងសណ្ឋាគារសិន និងបានដាក់ពាក្យបណ្ដឹងទៅកាន់លោក Nat ដើម្បីឲ្យគាត់មកដោះស្រាយនៅក្នុងរឿងនេះ៕

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay