គំនូរប្រេង “Devolved Parliament” បង្ហាញពីសមាជិកសភាជាសត្វស្វា ត្រូវបានលក់ក្នុងតម្លៃជាង ១២ លានដុល្លារអាមេរិក
ផ្ទាំងគំនូរដែលបង្ហាញសត្វស្វាកំពុងអង្គុយនៅក្នុងសភាអង់គ្លេស ត្រូវបានលក់ចេញក្នុងតម្លៃជាង ១២លានដុល្លារ នៅឯកន្លែងដេញថ្លៃរបស់ក្រុមហ៊ុន Sotheby’s ដែលជាតម្លៃកំណត់ត្រាមួយ សម្រាប់ស្នាដៃរបស់វិចិត្រករតាមដងផ្លូវ (Banksy) ។ គំនូរដែលមានទទឹង ៤ម៉ែត្រ ដែលមានឈ្មោះថា “Devolved Parliament” ត្រូវបានគូរកាលពីឆ្នាំ ២០០៩ នៅឯទីក្រុង Bristol ។ គំនូរនេះវាកាន់តែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែវាដូចជាកំពុងបង្ហាញអំពីភាពច្របូកច្របល់ជុំវិញ Brexit នៅក្នុងសភាអង់គ្លេស។

វាត្រូវបានគេរំពឹងថា លក់បានពី ១.៥-២ លានផោន ប៉ុណ្ណោះ ប៉ុន្តែតម្លៃបានកើនឡើង ៥ដង លើសពីការស្មាន គឺ ៩,៨៧៩,៥០០ ផោន ឬ ១២លានដុល្លារ។ ប៉ុន្ដែយ៉ាងណាមិញសារព័ត៌មាន NHK របស់ជប៉ុនបាននិយាយថា វិចិត្រករដែលបានគូររូបនេះបានបញ្ចេញនូវការសោកស្ដាយយ៉ាងខ្លាំង ព្រោះថាគាត់មិនមែនជាម្ចាស់វាទៀតទេ។ ប៉ុន្តែ BBC ម្ចាស់គំនូរបានឱ្យវាទៅសារមន្ទីរកាលដើមឆ្នាំនេះ ដើម្បីរំលឹកខួបគម្រប់ ១០ឆ្នាំ នៃការតាំងពិព័រណ៍ និងការគ្រោងទុកដំបូងរបស់អង់គ្លេស ដែលចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា៕

អត្ថបទ៖ លីដា