ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យជនជាតិចិន ដែលកាប់សម្លាប់ចិនគ្នាឯងមិនញញើតដៃ ត្រូវឯកឧត្តម គួច ចំរើន សួរតែមួយសំនួរ ធ្វើឲ្យជនសង្ស័យយំចង់ទន់ខ្លួនតែម្តង

    BY Khmernote Media October 5, 2019
    ជនសង្ស័យជនជាតិចិន ដែលកាប់សម្លាប់ចិនគ្នាឯងមិនញញើតដៃ ត្រូវឯកឧត្តម គួច ចំរើន សួរតែមួយសំនួរ ធ្វើឲ្យជនសង្ស័យយំចង់ទន់ខ្លួនតែម្តង

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដុតដៃដុតជើងរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលរដ្ឋបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក សៀង​ សុខ​ ព្រះរាជ​អាជ្ញា​ ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នោះ ករណីមានប្រជាពលរដ្ឋប្រទះឃើញមានសាកសពមិនស្គាល់អត្តសញ្ញាណ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានបើកវាំងននខ្មៅដោយបង្រ្កាបបានជនជាតិចិនមួយនាក់ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    ជនសង្ស័យបានសារភាពថា៖ ករណីនេះកើតឡើងដោយសារ ជនរងគ្រោះ ឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ ED7591553 បានទំនាក់ទំនងទៅជនសង្ស័យដើម្បីប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន ៧០,០០០$ (ប្រាំពីម៉ឺនដុល្លារអាមេរិច) លុះនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោរ ប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅអោយជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិត កាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។

    បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះជា ០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ,កំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ករណីនេះផងដែរ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការសួរចម្លើយដោយផ្ទាល់ជាមួយនឹងជនសង្ស័យ ដោយគ្រាន់តែឯកឧត្តមសួរថា ចង់មានឱកាសជួបប្រពន្ធកូនទេ? ធ្វើឲ្យជនសង្ស័យយំស្រក់ទឹកភ្នែកចង់ទន់ខ្លួនតែម្តង។

    ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay