ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្បិចញាក់សាច់! យកកញ្ចប់គ្រឿងញៀនមកចងធ្វើបូចងសក់បន្លំភ្នែកប៉ូលិស ចុងក្រោយនៅតែបោកប៉ូលិសមិនបាន

    BY autoadmin October 5, 2019
    ល្បិចញាក់សាច់! យកកញ្ចប់គ្រឿងញៀនមកចងធ្វើបូចងសក់បន្លំភ្នែកប៉ូលិស ចុងក្រោយនៅតែបោកប៉ូលិសមិនបាន

    អាមេរិក៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅចំណុចភ្លើងស្តុបនៅដងផ្លូវ ក្រោយគេបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅលើក្បាលរបស់គាត់ ដែលកញ្ចប់ថ្នាំញៀននោះមានរាងដូចជាបូចងសក់អីចឹង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Flippin រដ្ឋ Arkansas សហរដ្ឋអាមេរិក។ ស្ត្រីដែលត្រូវបានប៉ូលិសឃាត់ខ្លួននេះមានឈ្មោះថា Jessica Bernice Kropp អាយុ ៣៨ ឆ្នាំ ហើយគ្រឿងញៀនដែលមាននៅលើក្បាលរបស់គាត់នោះជាប្រភេទ Methamphetamine។

    ក្រោយការឃាត់ខ្លួនស្ត្រីរូបនេះគេក៏បានរកឃើញទៀតថា ស្ត្រីរូបនេះបានប្រើប្រាស់ប័ណ្ណបើកបរដែលហួសសុពលភាពផងដែរ។ នៅក្នុងសា្ថនីយ៍ប៉ូលិសលោកស្រី Jessica Bernice Kropp បានប្រាប់ថា  គាត់មិនបានដឹងថា មានគ្រឿងញៀននៅលើក្បាលគាត់ដូចនេះ ហើយគាត់បានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរកឃើញរបស់ប៉ូលិសនេះ។ យ៉ាងណាក្តី ខណៈពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ ដើម្បីស្វែងរកការពិត ថាតើគ្រឿងញៀននេះមានប្រភពមកពីណាឲ្យពិតប្រាកដ ហើយក្នុងករណីដែលគេរកឃើញថា លោកស្រី Jessica Bernice Kropp មានចេតនាលាក់ទុកគ្រឿងញៀនខុសច្បាប់នោះគាត់ត្រូវទទួលទោសទៅតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    Share This Post: