គ្រាន់តែលឺឯកឧត្តម ជួន ណារិន្ទ បញ្ចូនទៅសង្គ្រោះនៅប្រទេសថៃភ្លាម មេៗនាំគ្នាជួយឧបត្ថម្ភយ៉ាងច្រើន
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ នាទីក្រុងបាងកក ប្រទេសថៃ ក្រោយពីបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯអាការៈជម្ងឺរបស់លោក នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។

បើតាមការលើកនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារថ្លែងអំណរគុណ ដល់ឯកឧត្តមជាច្រើនដែលបានជួយឧបត្ថម្ភថវិកា ដែលក្នុងនោះមានដូចជា៖
+ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភថវិកា ១០,០០០ USD
+ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ៥,០០០ USD
+ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១០,០០០ USD
+ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ព្រមទាំងលោកជំទាវ បានជួយសម្រួលដោះស្រាយបន្ទុកស្នាក់នៅ នៃមន្ទីរពេទ្យសម្រាប់សម្រាកព្យាបាលជំងឺ។




អត្ថបទ៖ សេម



