ក្រោកមកមើលគោ ស្រាប់តែបាត់ពីក្រោល ដល់ពេលរកឃើញសល់តែដងខ្លួន ចំណែកសាច់ត្រូវចោរប្រឡះយកអស់
កណ្តាល៖ ចោរលួចគោដើម្បីពន្លះយកសាច់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣.៣០នាទីនៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះជាម្ចាស់គោឈ្មោះ ហៀង សំអាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិ ឃុំកើតហេតុ ដោយគោញីរបស់គាត់ដល់ទៅ២ត្រូវបានគេលួចនិងពន្លះសាច់។
សភាពនៃរឿងហេតុនៅថ្ងៃទី០៤.១០.២០១៩ វេលាម៉ោង១៨.៣០នាទីជនរងគ្រោះបានយកគោទៅចងក្នុងក្រោល ។ លុះដល់វេលាម៉ោង២០.៣០នាទីជនរងគ្រោះ បានឡើងដេកលើផ្ទះ ដល់ម៉ោង២៣.៣០នាទីជនរងគ្រោះចុះមកមើលគោស្រាប់តែបាត់គោ អស់ពីក្រោលក៏ដាស់ប្រពន្ធដើររក តែរកមិនឃើញរហូតដល់ម៉ោង៥.០០នាទីក៏ឃើញគោទាំងទាំង២ក្បាលនៅក្នុងចំការស្វាយឈ្មោះវួច នៅភូមិដុលឃុំ សន្លុង ត្រូវចោរប្រឡះយកសាច់ នៅសល់តែដងខ្លួន ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុង កម្លាំងផ្នែកជំនាញសហការណ៍ចុះស្រាវជ្រាវដើម្បី ឈានទៅរកកំណត់ មុខសញ្ញាជនសង្ស័យ៕





ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល