ក្មេងប្រុសម្នាក់ជាសិស្សពូកែ ខែក្រោយត្រូវទទួលរង្វាន់ និងលិខិតសរសើរ បែរជាគិតខ្លីចងកសម្លាប់ខ្លួន ព្រោះតែមូលហេតុនេះទៅវិញ
ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានចង ក សម្លាប់ខ្លួន ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចអោយដឹងថា ក្មេងប្រុសរូបនេះឈ្មោះ ឈិន ឡាយហៀង ជាសិស្សកំពុងសិក្សាថ្នាក់ទី៨ បានយកខ្សែបញ្ចូលទូរស័ព្ទមកចងព្យួរក ខ្លួនឯងទៅនឹងចម្រឹងបង្អួចបន្ទប់បណ្តាលអោយស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ បើតាមរបាយការណ៍សមត្ថកិច្ចដែលដកស្រង់ពីសាច់ញាតិថា មូលហេតុដោយសារខឹងម្តាយវាយប្រដៅ។
ប្រភពពីគ្រូបង្រៀនវិទ្យាលយ័ហ៊ុនសែនវាលរេញ អោយដឹងថាក្មេងប្រុសរូបនេះជាសិស្សរៀនពូកែម្នាក់ នៅថ្នាក់ទី៨ ហើយមានឈ្មោះត្រូវទទួលរង្វាន់ និងលិខិតសរសើរនៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ថ្ងៃទី០១ វិច្ចិកា ឆ្នាំ២០១៩ ខែក្រោយនេះផងដែរ ប៉ុន្តែឥឡូវមានតែការសោកស្តាយ។ បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយធ្វេីបុណ្យតាមប្រពៃណី៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង