ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានការព្រួយបារម្ភថា អ៉ីរ៉ង់នឹងអនុម័តច្បាប់ថ្មី ដែលអនុញ្ញាឱ្យឪពុករៀបការជាមួយកូនស្រីចិញ្ចឹមខ្លួនបាន

    BY autoadmin October 7, 2019
    មានការព្រួយបារម្ភថា អ៉ីរ៉ង់នឹងអនុម័តច្បាប់ថ្មី ដែលអនុញ្ញាឱ្យឪពុករៀបការជាមួយកូនស្រីចិញ្ចឹមខ្លួនបាន

    សភាអ៉ីរ៉ង់បានធ្វើសេចក្ដីព្រាងមួយ ដែលអនុញ្ញាតឱ្យឪពុករៀបការជាមួយកូនស្រីចិញ្ចឹមរបស់ខ្លួន។ យ៉ាងណាក៏ដោយក្រុមប្រឹក្សាបព្វជិត និងចៅក្រមមិនទាន់ចេញសេចក្តីសម្រេចចុងក្រោយស្តីពីច្បាប់ដ៏ចម្រូងចម្រាសនេះនៅឡើយទេ ប៉ុន្តែក្រុមការពារសិទ្ធិមនុស្សភ័យខ្លាចថា វាអាចនឹងត្រូវបានសភាអនុម័តឡើង។ មួយទៀតក្រុមការពារសិទ្ធិមនុស្សពួកគេព្រួយបារម្ភថា បើច្បាប់នេះពិតជាត្រូវបានទទួលស្គាល់មែននោះ ការបំពានលើកុមារនឹងក្លាយជារឿងស្របច្បាប់។

    គួរឱ្យដឹងដែរថា នៅសាធារណរដ្ឋអ៊ីរ៉ង់ក្មេងស្រីអាចរៀបការនៅអាយុ ១៣ឆ្នាំ ប្រសិនបើគ្រួសាររបស់នាងអនុញ្ញាត ប៉ុន្តែក្មេងប្រុសនឹងត្រូវរៀបការនៅអាយុ ១៥ឆ្នាំ ។ សូម្បីតែក្មេងស្រីដែលមានអាយុក្រោម ១៣ឆ្នាំ ក៏អាចរៀបការបានដែរ ប្រសិនបើទទួលបានការអនុញ្ញាតពីចៅក្រម។ យោងតាមគេហទំព័រសារព័ត៌មាន Tabnak របស់អ៊ីរ៉ង់ ក្នុងឆ្នាំ២០១០ ក្មេងស្រីអ៊ីរ៉ង់ចំនួន ៤២,០០០នាក់ ដែលមានអាយុចន្លោះពី ១០ ទៅ ១៤ឆ្នាំ ត្រូវរៀបការ ខណៈយ៉ាងហោចណាស់ ៧៥នាក់ មានអាយុក្រោម ១០ឆ្នាំ ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា

    Share This Post: