ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីមានមុខដូចលោកស្រី Angelina Jolie ត្រូវប៉ូលិសចាប់ខ្លួនដោយចោទថា បានធ្វើនូវសកម្មភាពប្រមាថ និងលើកទឹកចិត្តឲ្យមានអំពើហិង្សាក្នុងសង្គម

    BY Khmernote Media October 7, 2019
    ស្ត្រីមានមុខដូចលោកស្រី Angelina Jolie ត្រូវប៉ូលិសចាប់ខ្លួនដោយចោទថា បានធ្វើនូវសកម្មភាពប្រមាថ និងលើកទឹកចិត្តឲ្យមានអំពើហិង្សាក្នុងសង្គម

    ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ ដែលព្យាយាមតុបតែងខ្លួន និងមុខមាត់ដូចតារាស​ម្តែងហូលីវូត លោកស្រី Angelina Jolie នោះ ត្រូវបានប៉ូលិសចាប់ខ្លួនក្រោមបទចោទថា នាងបានប្រព្រឹត្តនូវសកម្មភាពប្រមាថ និងលើកទឹកចិត្តឲ្យមានអំពើហឹង្សានៅក្នុងសង្គម។ ស្ត្រីអ៊ីរ៉ង់រូបនេះមានឈ្មោះថា Sahar Tabar អាយុ ២២ ឆ្នាំ ហើយនាងត្រូវបានគេចាត់ទុកជាតារានៅក្នុងបណ្តាញសង្គម Instagram ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

    នាងត្រូវបានគេរាយការណ៍ថា បានធ្វើការវះកាត់កែសម្ផស្សចំនួន ៥០ ដង ដើម្បីឲ្យមានមុខមាត់ដូចតារាស្រី Angelina Jolie។ ជារឿយៗនាងបានបង្ហោះរូបរបស់នាងនៅក្នុងបណ្តាញសង្គម Instagram និងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយនាងមាន Fan ជាច្រើននាក់ទៀតផង។ យ៉ាងណាក្តី ក្រោយពេលឃាត់ខ្លួននាងបានប្រាប់សារភាពថា នាងបានធ្វើការវះកាត់កែសម្ផស្សតិចតួចប៉ុណ្ណោះ តែនាងបានប្រើប្រាស់បច្ចេកទេសផាត់មុខ និងប្រើកម្មវិធីកែរូបភាពនៅក្នុងកុំព្យូទ័របន្ថែម ទើបធ្វើឲ្យនាងកាន់មានមុខដូចតារាស្ត្រី Angelina Jolie ដែលជា Idol របស់នាង។

    យ៉ាងណាក្តី រូបដែលនាងបង្ហោះក្នុងបណ្តាញសង្គមនោះហាក់មានលក្ខណៈខុសពីមនុស្សធម្មតា ហើយពេលខ្លះមើលទៅដូចខ្មោច Zombie  អីចឹង។ យ៉ាងណាក្តី ក្រោយរូបរបស់នាងទទួលបានភាពល្បីល្បាយនៅក្នុងបណ្តាញសង្គមខាងប៉ូលិសក៏បានបើកការស៊ើបអង្កេតទៅលើសកម្មភាពរបស់នាងជាពិសេស ហើយប៉ូលិសក៏បានរកឃើញថា សកម្មភាពរបស់នាងជាការប្រមាថមួយ ជំរុញឲ្យមានអំពើហឹង្សា​ និងលើកទឹកចិត្តឲ្យយុវជនផ្សេងទៀតប្រប្រឹត្តអំពើពុករលួយផងដែរ។ សូមបញ្ជាក់ជូនថា ការសម្រេចធ្វើការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើកកត្តាវប្បធម៌ និងសង្គមជាក់ស្តែងនៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមដ៏តឹងរឹងមួយ៕

     

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay