អន្តរជាតិ
ទូកនេសាទកូរ៉េខាងជើង បានបុកគ្នាជាមួយនាវាល្បាតជលផលជប៉ុន
BY autoadmin
October 7, 2019
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានរាយការណ៍ដោយដកស្រង់សំដីឆ្មាំឆ្នេរសមុទ្រជប៉ុនថា នាវានេសាទដ៏ធំមួយរបស់កូរ៉េខាងជើងបានបុកជាមួយនាវាល្បាតរបស់ទីភ្នាក់ងារជលផលជប៉ុន នៅព្រឹកថ្ងៃច័ន្ទនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅឯឆ្នេរសមុទ្រនៃឧបទ្វីប Noto ក្នុងខេត្ត Ishikawa ។
ការប៉ះទង្គិចនេះបានបណ្តាលឱ្យនាវិកទូកខាងកូរ៉េខាងជើងប្រហែល ២០នាក់ ធ្លាក់ចូលទៅក្នុងសមុទ្រ ហើយឆ្មាំសមុទ្រក៏បានបញ្ជូនទូកល្បាតទៅកន្លែងកើតហេតុហើយដែរ។ ទូកទាំងពីរបានបុកគ្នាប្រហែល ៣៥០ គីឡូម៉ែត្រ ពីភាគពាយព្យនៃឧបទ្វីប Noto នៅម៉ោងប្រហែល ៩ និង ១០នាទី (ព្រឹក) ។ ប្រភពពីរដ្ឋាភិបាលឱ្យដឹងថា ទូករបស់កូរ៉េខាងជើងបានលិចពាក់កណ្តាល ហើយសមាជិកនាវិករបស់ខ្លួនកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែមិនមានរបាយការណ៍ស្តីពីការរងរបួសក្នុងចំណោមក្រុមនាវិកនៃនាវាជប៉ុននោះទេ៕

អត្ថបទ៖ លីដា