ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងការប្រឆាំងនឹងរដ្ឋាភិបាលនៅអ៊ីរ៉ាក់

    BY autoadmin October 8, 2019
    មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងការប្រឆាំងនឹងរដ្ឋាភិបាលនៅអ៊ីរ៉ាក់

    ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងសន្តិសុខបានកើនឡើងដល់ជាង ១០០នាក់។ ការតវ៉ាបានចាប់ផ្តើមនៅរដ្ឋធានីបាកដាដ នៅថ្ងៃទី០១ ខែតុលា ដោយសារអត្រាគ្មានការងារធ្វើខ្ពស់ និងសេវាកម្មរដ្ឋាភិបាលអន់។ បន្ទាប់មកវារាលដាលដល់ទីក្រុងភាគខាងត្បូង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា មនុស្ស ១០៤នាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកសន្តិសុខ ៨នាក់ និង ៦,១០៧នាក់ ផ្សេងទៀតបានរងរបួស។

    អ្នកនាំពាក្យរូបនេះបានបដិសេធចំពោះរបាយការណ៍ដែលថា កម្លាំងសន្តិសុខបានបាញ់គ្រាប់ពិតទៅលើក្រុមបាតុករ ដោយនិយាយថាមានអ្នកស្ថិតនៅពីក្រោយគោលដៅរបស់ក្រុមបាតុករ និងបុគ្គលិកសន្តិសុខ។ កាលពីថ្ងៃសៅរ៍លោកនាយករដ្ឋមន្រ្តី Adel Abdul-Mahdi បានដាក់ចេញនូវវិធានការណ៍នានា ដើម្បីធ្វើឱ្យបាតុករមានភាពកក់ក្តៅដូចជាការផ្តល់អត្ថប្រយោជន៍ដល់អ្នកអត់ការងារធ្វើ និងការផ្តល់ផ្ទះសម្បែងសម្រាប់ជនក្រីក្រ។ លោកក៏បានសន្យាថា នឹងជួបជាមួយក្រុមអ្នកតវ៉ា និងស្តាប់ការទាមទាររបស់ពួកគេផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: