ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃហាមឃាត់គីមីកម្ចាត់ស្មៅចំនួន ៣ ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែធ្នូ

    BY autoadmin October 8, 2019
    ថៃហាមឃាត់គីមីកម្ចាត់ស្មៅចំនួន ៣ ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែធ្នូ

    គណៈកម្មាធិការការងារដែលបង្កើតឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានឯកភាពជាឯកច្ឆន្ទក្នុងការហាមឃាត់ផលិតកម្ម, ការនាំចូល, ការលក់ និងការប្រើប្រាស់ថ្នាំសម្លាប់ស្មៅដ៏ចម្រូងចម្រាសចំនួន ៣ គឺប៉ារ៉ាខ្វាត (paraquat), គ្លីផូសាត (glyphosate) និងក្លរពីរីហ្វូស (chlorpyrifos)។ សេចក្តីសម្រេចនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ដែលនេះជាអំណោយឆ្នាំថ្មីសម្រាប់ប្រជាជនថៃ។

    សេចក្តីសម្រេចរបស់គណៈកម្មាធិការនេះ កំពុងត្រូវបានបញ្ជូនទៅនាយករដ្ឋមន្រ្តី និងគណៈកម្មាធិការប្រឹក្សាសារធាតុគ្រោះថ្នាក់ (NSHC) សម្រាប់ការពិចារណា។ ដំបូងឡើយ NSHC ចង់រៀបចំការប្រជុំមួយនៅថ្ងៃទី២៧ ខែតុលា ដើម្បីពិចារណាលើការហាមឃាត់សារធាតុគីមី ឬការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តមុននឹងដាក់កម្រិតលើការប្រើប្រាស់របស់វា។ ប៉ុន្តែអនុរដ្ឋមន្រ្តីកសិកម្មអ្នកស្រី Mananya Thaiseth ថា គណៈកម្មាធិការគួរតែនាំយកកិច្ចប្រជុំនេះឡើង នៅពេលដែលគណៈកម្មាធិការរបស់អ្នកស្រីបានប្រគល់សេចក្តីសម្រេច​របស់ខ្លួនរួចហើយនោះ។

    អ្នកស្រី Mananya ក៏បានប្តេជ្ញាថានឹងឈរនៅខាងមន្រ្តីណា ដែលអាចត្រូវបានគេប្តឹងពីបទគាំទ្រការហាមឃាត់ពេញលេញនេះផងដែរ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការត្រូវបានចាត់ទុកថា ជាអំណោយឆ្នាំថ្មីសម្រាប់ប្រជាជនថៃទូទាំងប្រទេស។ ដូច្នេះបន្ទាប់ពីថ្ងៃទី០១ ខែធ្នូ ប្រជាជនថៃអាចបរិភោគបន្លែ ដែលមានសុវត្ថិភាព ហើយអាចដកដង្ហើមជាមួយខ្យល់បរិសុទ្ធ៕

    អត្ថបទ៖ លីដា

    Share This Post: