ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឱ្យស្ដាយណាស់! ត្រីបាឡែនយក្សដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញស្លាប់នៅក្នុងទន្លេអង់គ្លេស ក្រោយត្រូវកប៉ាល់បុក

    BY autoadmin October 10, 2019
    គួរឱ្យស្ដាយណាស់! ត្រីបាឡែនយក្សដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញស្លាប់នៅក្នុងទន្លេអង់គ្លេស ក្រោយត្រូវកប៉ាល់បុក

    ត្រីបាឡែនយក្ស Humpback ឈោះ Hessy (ញី) ដ៏កម្រមួយក្បាលបានស្លាប់ នាល្ងាចម៉ោង ៥ ថ្ងៃអង្គារ នៅតំបន់ Greenhithe របស់អង់គ្លេស បន្ទាប់ពីហែលចូលក្នុងទន្លេ Thames។ យ៉ាងណាវាមិនច្បាស់ទេថា ត្រីបាឡែនបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ឬយ៉ាងណា ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថា វាស្លាប់ដោយសារមានកប៉ាល់បុកត្រូវ។ វាត្រូវបានគេឱ្យដឹងថា បានហែលទៅមកនៅក្នុងទន្លេរាប់គីឡូម៉ែត្រ មុនពេលដែលគេប្រទះឃើញវាស្លាប់។

    គួរឱ្យដឹងដែរថា ត្រីបាឡែនយក្សនេះកម្រមានវត្តមាននៅអង់គ្លេសណាស់ អាចជួបមួយ ឬពីរលើកតែប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ តែទោះយ៉ាងណានេះគឺជាលើកទី៥ ក្នុងឆ្នាំនេះសម្រាប់អង់គ្លេស។ ត្រីបាឡែន Humpback ពីរផ្សេងទៀតគឺធ្លាប់បានឃើញនៅទន្លេ Thames និង Thames Estuary កាលពីឆ្នាំ ២០០៩ និង ២០១៣ ហើយពីរក្បាលនោះគឺស្លាប់ទាំងអស់។ Humpback ជាត្រីបាឡែនល្បីល្បាញបំផុត ហើយវាអាចមានប្រវែងពី ១២​ ទៅ ១៦ម៉ែត្រ ជាមួយនឹងទម្ងន់អាចមានដល់ ៣០,០០០គីឡូក្រាម ៕

    អត្ថបទ៖ លីដា

    Share This Post: