អន្តរជាតិ

រដូវរងារនៅប្រទេសថៃអាចចុះត្រជាក់រហូតដល់ ៧ អង្សាសេ ចាប់ពីខែធ្នូ

BY
autoadmin
October 10, 2019

សារព័ត៌មាន China Press បានរាយការណ៍ថា រដូវត្រជាក់នៅប្រទេសថៃជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែតុលា ហើយមានរយៈពេលរហូតដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំបន្ទាប់។ ទន្ទឹមនឹងនេះដែរថៃនឹងរងសម្ពាធត្រជាក់ចេញពីប្រទេសចិន ដែលរំពឹងថានឹងមានចាប់ពីចុងខែតុលាដល់ខែកុម្ភៈដូចគ្នា ហើយខែដែលត្រជាក់បំផុតគឺចាប់ពីខែធ្នូ ដល់ពាក់កណ្ដាលខែមករា។

មិនមែនត្រឹមតែត្រជាក់នោះទេ ថៃអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកជំនន់ក៏ត្រូវបានរំពឹងផងដែរ។ ការព្យាករណ៍មួយចំនួនដូចជា៖ ឈៀងរ៉ៃ មានពី ៧ ទៅ ៩°, ឈៀងម៉ៃ មានពី ១២ ទៅ ១៤°, សាខាន់ណាខុន មានពី ៧ ទៅ ៩°, កញ្ចនៈបុរី មានពី ១៣ ទៅ ១៥°, ឆនបូរី មានពី ១៦ ទៅ ១៨°, ភូកេត មានពី ២០ ទៅ ២២° និងបាងកក មានពី ១៥ ទៅ ១៧° ៕

អត្ថបទ៖ លីដា

Share This Post: