ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំណត់គោលការណ៍ថ្មីសម្រាប់ភ្ញៀវទេសចរណ៍បរទេស ដែលមានអាយុលើសពី ៥០ ឆ្នាំទៅ ចាំបាច់ត្រូវធ្វើបែបនេះ

    BY autoadmin October 17, 2019
    ថៃកំណត់គោលការណ៍ថ្មីសម្រាប់ភ្ញៀវទេសចរណ៍បរទេស ដែលមានអាយុលើសពី ៥០ ឆ្នាំទៅ ចាំបាច់ត្រូវធ្វើបែបនេះ

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងកំណត់គោលការណ៍ថ្មី ដើម្បីគ្រប់គ្រងទៅលើបញ្ហាសុខភាពរបស់ភ្ញៀវទេសចរណ៍បរទេសមានអាយុលើសពី ៥០ ឆ្នាំ និងមានបំណងស្នើសុំទិដ្ឋការស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលវែង។ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ថៃលោក Sathit Pitutecha បានឲ្យដឹងថាគោលការណ៍ថ្មីនេះនឹងតម្រូវឲ្យជនបរទេសដែលមានអាយុលើសពី ៥០ ឆ្នាំ ទាំងអស់ត្រូវតែបង្ហាញលិខិតធានារ៉ាប់រងសុខភាព ដែលអាចផ្គត់ផ្គង់គ្រប់គ្រាន់លើសេវាសុខភាពរបស់ពួកគេក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃយ៉ាងតិចមួយឆ្នាំជាមុនសិន ទើបអាចទទួលបានទិដ្ឋការចូលមកក្នុងប្រទេសថៃ។

    សូមបញ្ជាក់ជូនថា កន្លងមកមានជនបរទេសដែលមានអាយុលើសពី ៥០ ឆ្នាំជាច្រើនទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយពេលដែលពួកគេមានបញ្ហាសុខភាពមនុស្សមួយចំនួនគ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺរបស់ពួកគេឡើយ ដូចនេះហើយរដ្ឋាភិបាលត្រូវចាយលុយបន្ថែមលើសេវាសុខភាពរបស់ពួកគេក្នុងគោលការណ៍មនុស្សធម៌។ តួលេខដែលបង្ហាញដោយក្រសួងសុខាភិបាលថៃបានបង្ហាញថា ក្នុងមួយឆ្នាំថៃបានខាតបង់ប្រាក់ប្រមាណជា ១៦,៤៩ លានដុល្លារចំពោះការចំណាយខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    Share This Post: