ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនប៉េរូមួយក្រុមបង្ហាញស្នាដៃថ្មី ច្នៃស្រទបចេកធ្វើជាចានសម្រាប់ប្រើប្រាស់ជំនួសចានជ័រ ចានស្នោ

    BY Khmernote Media October 12, 2019
    យុវជនប៉េរូមួយក្រុមបង្ហាញស្នាដៃថ្មី ច្នៃស្រទបចេកធ្វើជាចានសម្រាប់ប្រើប្រាស់ជំនួសចានជ័រ ចានស្នោ

    ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយការប្រើប្រាស់ប្លាស្ទិក មានក្រុមអ្នកស្រលាញ់បរិស្ថានជាច្រើនបានបង្ហាញនូវគំនិតផ្ដួចផ្ដើមថ្មីៗក្នុង ការច្នៃរបស់ធម្មជាតិដើម្បីប្រើប្រាស់ជំនួសប្លាស្ទិក។ តួយ៉ាងក្រុមយុវជនប៉េរូមួយក្រុមបានបង្ហាញនូវស្នាដៃថ្មីមួយទៅមួយកាន់ពិភពលោក តាមរយៈការយកស្រទបចេកទៅច្នៃបង្កើតជាចានសម្រាប់ប្រើប្រាស់ជំនួសដោយចានស្នោ ប្រអប់ស្នោ ឬចានជ័រ ប្រអប់ជ័រផ្សេងៗជាដើម។ យុវជនប៉េរូមួយក្រុមនេះគឺជានិស្សិត ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីច្នៃបង្កើតមួយក្រោមប្រធានបទ “ជីវរុក្ខជាតិ”។

    ស្ថិតក្រោមប្រធានបទមួយនេះ យុវជនប៉េរូបានសម្រេចប្រើប្រាស់ស្រទបចេក ដែលពួកគេដើរប្រមូលតាមដើមចេកយកមកកែច្នៃដោយប្រើម៉ាស៊ីន និងឧបករណ៍ជំនួយបន្ថែមមួយចំនួនផង ដើម្បីបង្កើតចានជាច្រើនប្រភេទដូចជា ចានសំប៉ែត ចានសម្រាប់ដាក់ទឹកជ្រលក់ ស្លាបព្រា ចានសម្រាប់ដាក់សាច់ និងបន្លែជាដើម។ ពួកគេបានឲ្យដឹងថា តាមរយៈគម្រោងដែលពួកគេកំពុងអនុវត្តនេះ ពួកគេអាចបង្កើតបានចានប្រមាណជា ៥០​ ០០០ ក្នុងមួយខែ ដែលចំនួននេះបានមកពីការប្រមូលស្រទបចេកដែលងាប់ៗតាមធម្មជាតិប៉ុណ្ណោះ តែមិនមែនជាការកាប់រំលំដើមចេកទាំងមូលដើម្បីយកស្រទបចេកមកប្រើប្រាស់ឡើយ។ ចានបង្កើតដោយស្រទបចេកអាចរលាយតាមធម្មជាតិទៅវិញក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ ខណៈប្លាស្ទិក និងស្នោត្រូវការពេលវេលារាប់រយឆ្នាំឯណោះ៕

     

    អត្ថបទ៖ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay