ឃាត់ខ្លួនមុខសញ្ញាចាស់ ដល់ទៅ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន៣៨កញ្ចប់
កណ្តាល៖ ដោយទទួលបានបទបញ្ជាពីលោក ឧ.ទោ អ៊ាវ ចំរើនស្នងការ នគរបាលខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកដោយលោកឧ.ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង សម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១៥:០០នាទីចំណុច វាលស្រែ ភូមិប្រលាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ការចុះបង្រ្កាបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ (គេចខ្លួន០២នាក់) មានដូចតទៅនេះ ១-ឈ្មោះ ចា បញ្ញា ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ រត់តុ ។ ២-ឈ្មោះឈិន សុខវី ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ ប្រាសាទឃុំ ព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ រត់តុ ។ ៣-ឈ្មោះ ភួង សោភា ហៅ ភាភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ ប្រលាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរ កសិករ ។ ៤-ឈ្មោះ ឈុន រត្ន័ ភេទប្រុស អាយុ២២ មានទីលំនៅភូមិ ពត់ស ឃុំ ពត់ស ស្រុក បាទី ខេត្តតាកែវ កម្មកររោងចក្រ ។ ៥-ឈ្មោះ កក សុខជាង ភេទប្រុស ២៤ឆ្នាំ មានទីលំនៅភូមិ ចំបក់ ឃុំ ពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ ។ ៦-ឈ្មោះ យួន ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ ចំបក់ ឃុំ ពត់ស ស្រុកបាទី ខេត្ត តាកែវ មុខរបរ បេីកបររថយន្ត ។ ៧-ឈ្មោះ អេង ប៉ូលីស ភេទ ប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ពត់ស ឃុំ ពត់ស ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មកររោងចក្រ ។ ៨-ឈ្មោះ សួន វណ្ណេត ភេទ ប្រុសអាយុ ៣០ឆ្នាំមានទីលំនៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) និង ៩-ឈ្មោះ ឈុន សារ៉ាត់ ភេទ ប្រុស ២៣ឆ្នាំមានទីលំនៅភូមិ ប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ice) ចំនួន៣៨កញ្ចប់ធំ ទម្ងន់សរុបស្មើ ៤៦៣,១១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។ សភាពនៃរឿងហេតុ ដោយនៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីមហាជនថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចកេីតខាងលើ (មុខសញ្ញាចាស់) ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុឃេីញជនសង្ស័យកំពុងធ្វើសកម្មភាព រួចក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាងខាងលើបញ្ជូនមកកាន់អធិការដ្ឋានតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕












ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល