អន្តរជាតិ

ទឹកចិត្តជីដូន ទន្ទឹងចាំមើលផ្លូវចៅប្រុសត្រលប់មកផ្ទះរាល់ថ្ងៃ ក្រោយបាត់ខ្លួនគ្មានដំណឹងអស់រយៈពេលជាង២សប្តាហ៍

BY
Khmernote Media
October 11, 2019

ថៃ៖ ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយ មានករណីបាត់ខ្លួនក្មេងប្រុសវ័យ១១ឆ្នាំមួយរូបអស់រយៈពេលជាច្រើនថ្ងៃ ពុំទទួលបានដំណឹង ខណៈពេលដែលលោកយាយរបស់ក្មេងរូបនេះគេងព្រួយខ្វល់ចិត្តនឹកចៅប្រុសខ្លួនជារៀងរាល់ថ្ងៃ។

លោកយាយ ណាងណយ ថាំងរងថង អាយុ ៨៣ឆ្នាំ បានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃគាត់មានតែចៅប្រុសម្នាក់ឈ្មោះថា ហៃទឺ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤នៃសាលារៀនវ៉ាត់កាសាន្ត្រាធិរ៉ាឈួនវិហាន ក្នុងខេត្តព្រះនគរស្រីអយុធ្យា ដែលរសនៅជាមួយ។ ចៅប្រុសរបស់លោកយាយបានបាត់ខ្លួនចេញពីផ្ទះតាំងតែថ្ងៃ២៧ ខែកញ្ញា កន្លងទៅមកម្ល៉េះ។

ជាធម្មតា ហៃទឺ តែងតែចេញពីផ្ទះទៅរៀនហើយត្រលប់មកវិញទៀងទាត់ម៉ោងគ្រប់ពេល ស្រាប់តែថ្ងៃកើតហេតុរូបគេពុំឃើញត្រលប់មកផ្ទះ ដោយឃើញថាចៅប្រុសរាងបាត់យូរខុសសព្វមួយដងលោកយាយ ណយ បានសម្រេចចិត្តទៅតាមសួររកចៅប្រុស។ មានគេបានប្រាប់លោកយាយថាចៅប្រុសលោកយាយ បានចេញទៅលេងហ្គេមជាមួយមនុស្សធំមួយក្រុម ហើយក្រោយមកពួកគេក៏បានចេញពីកន្លែងលេងហ្គេមទៅបាត់ទៅ ដោយពុំដឹងថាទៅណា។

មកទល់ថ្ងៃនេះលោកយាយ ណយ តែងទន្ទឹងមើលផ្លូវចៅប្រុសគ្រប់ពេលដោយពុំទទួលបានដំណឹងពីគាត់អ្វីបន្តិចសោះឡើយ។ លោកយាយស្រក់ទឹកភ្នែករៀបរាប់ថា លោកយាយសល់តែចៅប្រុសម្នាក់ហ្នឹងប៉ុណ្ណោះ ដែលតែងគេងក្បែររាល់យប់ ហើយលោកយាយសង្ឃឹមថាពេលដែលគាត់ស្លាប់ទៅ និងមានប្អូនដែលជាអ្នកចាត់ចែងបុណ្យសព និងនៅក្បែរគាត់ ស្រាប់តែពេលនេះបាត់ខ្លួនលោកយាយមិនដឹងធ្វើអ្វីនោះទេ។ លោកយាយមានតែផ្តាំគេឲ្យជួយតាមរក បើបានឃើញជួយនាំក្មេងប្រុសនេះមកផ្ទះវិញផងព្រោះលោកយាយនឹក៕

អត្ថបទ៖ មេសា

Share This Post: