នាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed ឈ្នះរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៩
រង្វាន់ណូបែលសន្តិភាព ឆ្នាំ២០១៩ ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីប្រទេសអេត្យូពីលោក Abiy Ahmed ។ គាត់ត្រូវបានគេប្រគល់រង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ដើម្បី “សម្រេចបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ” ។ គាត់ជាអ្នកនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអេរីទ្រា ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ដោយបញ្ចប់ការជាប់គាំងយោធាជិត ២០ឆ្នាំ បន្ទាប់ពីសង្គ្រាមព្រំដែន ឆ្នាំ១៩៩៨-២០០០ ។

គាត់ត្រូវបានគេតែងតាំងជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពលើកទី១០០ នៅទីក្រុងអូស្លូ ប្រទេសន័រវែស។ បេក្ខភាពសរុបចំនួន ៣០១នាក់ ត្រូវបានគេដាក់ឱ្យឈរឈ្មោះសម្រាប់ពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនេះ ក្នុងនោះរួមមានបេក្ខជន ២២៣នាក់ និងអង្គការចំនួន ៧៨ ។ មានការរំពឹងទុកយ៉ាងខ្លាំងថា តើអ្នកណានឹងឈ្នះរង្វាន់ ក៏ព្រោះតែតាមច្បាប់របស់មូលនិធិណូបែល បញ្ជីឈ្មោះការតែងតាំងមិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយរហូតដល់ ៥០ឆ្នាំ៕

អត្ថបទ៖ លីដា