ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកម្តាយបានត្រឹមយំខ្លោចចិត្តអង្វរឲ្យកូនភ្ញាក់ឡើងមករកម្តាយវិញ ក្រោយកូនត្រូវភ្លើងឆក់ស្លាប់មកមន្ទីរពេទ្យសង្គ្រោះមិនទាន់ពេល

    BY Khmernote Media October 12, 2019
    អ្នកម្តាយបានត្រឹមយំខ្លោចចិត្តអង្វរឲ្យកូនភ្ញាក់ឡើងមករកម្តាយវិញ ក្រោយកូនត្រូវភ្លើងឆក់ស្លាប់មកមន្ទីរពេទ្យសង្គ្រោះមិនទាន់ពេល

    ម៉ាឡេស៊ី៖ ថ្មីៗនេះមានការចែករំលែកឃ្លីបវីដេអូខ្លីដែលឃើញហើយខ្លោចចិត្តក្តុកក្តួលស្ទើរស្រក់ទឹកភ្នែក ក្រោយអ្នកម្តាយព្យាយាមដាស់កូនខ្លួនដែលមានអាយុ១០ខែឲ្យក្រោកឡើងម្តងហើយ ម្តងទៀត ព្រោះតែមិនអស់ចិត្តដែលកូនបានស្លាប់ទៅ។

    ទារកដែលមានអាយុ១០ខែ ឈ្មោះថា អាហ្វាន ត្រូវបានបាត់បង់ជីវិតដោយអ្នកម្តាយបានរៀបរាប់ថាកូនលេងជាមួយដុំសាកថ្មទូរស័ព្ទដែលដោតចោរ ហើយបណ្តាលឲ្យឆក់ធ្ងន់ធ្ងរ។ ក្រោយពេលកើតហេតុភ្លាមៗអ្នកម្តាយក៏ប្រញាប់នាំកូនខ្លួនទៅមន្ទីរពេទ្យ តែជាអកុសលពេលដល់ពេទ្យរូបគេបានផុតដង្ហើមបាត់ទៅហើយ ដែលបណ្តាលឲ្យនាងយំសោកស្តាយឱបកូន និងព្យាយាមដាស់ក្មេងនោះឲ្យក្រោកឡើងវិញម្តងហើយម្តងទៀត។

    ក្រោយមកតាមរយៈការពិនិត្យប៉ូលីសបានរកឃើញថាក្មេងនេះមិនបានស្លាប់ដោយដុំសាកទូរស័ព្ទនោះឡើយ តែគេបានឆក់ទៅនឹងខ្សែម៉ាស៊ីនដុតនំប៉័ង។ ពេលដែលម្តាយមកឃើញគេបានសន្លប់ស្មារតីទៅហើយ ហើយពេលដែលនាងបានយកក្មេងមកពេទ្យក៏ហួសពេលព្រោះតែក្មេងបានដាច់ខ្យល់ស្លាប់ខណៈពេលដែលគ្រូពេទ្យត្រៀមជួយសង្គ្រោះ។ រូបនាងជាម្តាយបានត្រឹមតែយំស្រណោះស្តាយកូន និងអង្វរឲ្យក្មេងក្រោកមកវិញម្តងហើយម្តងទៀត យ៉ាងខ្លោចចិត្ត៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay